ពីនេះ ពីនោះ
កុំ​រៀន​ព្រោះតែ​សញ្ញាបត្រ រៀន​ឲ្យ​ចេះ​ច្រើន​តាម​ដែល​អាច !
09, Dec 2017 , 2:16 pm        
រូបភាព
ដោយ:


 បទ កាកគតិ​

-​រៀន​លេខ​អក្សរ​    ​រួមគ្នា​បន្ត​
​រៀន​កសាង​ជាតិ​    ​ដឹង​ខ្វះ​ឲ្យ​ប្រឹង​
​កុំ​ធ្មឹង​មាន​ស្នៀត​    ​រៀន​ហើយ​រៀន​ទៀត​
​កុំ​ឆ្លៀត​រៀន​ឈ្លោះ​។​

-​រៀន​តាំង​ជំហរ​    ​កុំ​ធ្វើ​ភ្លៀង​ផ្គរ​
​ភូតភរ​សាង​គ្រោះ​    ​រៀន​ធ្វើ​បណ្ឌិត​
​ឈប់​គិត​គុំ​ងោះ​    ​រៀន​ឲ្យ​មានឈ្មោះ​
​រៀន​រស់​រមទម​។​

-​រៀន​ទាំង​ទន់​រឹង​    ​រៀន​តាំង​ចិត្តនឹង​
​រៀន​ចោល​គំនុំ​    ​រៀន​ដោះ​គំនាប​
​ខ្ពស់​ទាប​តូចធំ​    ​រៀន​ជួយ​សង្គម​
​រៀន​រស់​ថ្លៃថ្នូរ​។​

-​រៀន​រស់​តាម​វ័យ​    ​រៀន​រួច​ពី​ភ័យ​
​រៀន​លៃ​កុំ​ស្មូរ​    ​    ​យក​បទពិសោធន៍​
​កុំ​ឆោត​រួច​ថ្ងូរ​    ​    ​រៀន​ត្រឹម​ស្រែ​កកូរ​
​បំពុលសង្គម​។​    ​

-​រៀន​ធ្វើ​ជាក់ស្តែង​    ​រៀន​មើល​គេឯង​
​រៀន​ស្វែង​រស់​ជុំ​    ​រៀន​ក្បួន​រកស៊ី​
​ទាំង​តូច​ទាំង​ធំ​    ​កុំ​រៀន​លំៗ​
​ព្រោះ​សញ្ញាបត្រ​៕


© រក្សាសិទ្ធិដោយ thmeythmey.com