ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ធម្មតា​ទេ ដែល​កូន​ខ្ញុំ​ឧស្សាហ៍​ត្អើក​?
09, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ ការ​ត្អើក​គឺជា​រឿង​មួយ​កើត​ឡើងជា​ញឹកញាប់​សម្រាប់​ទារក​អាយុ​ក្រោម​មួយឆ្នាំ​។ ទារក​ដែល​ស្ថិតក្នុង​ពោះ​ម្តាយ​នៅឡើយ​ក៏​ចេះ​ត្អើក​ដែរ ហើយ​ពេលខ្លះ​ក៏​អាច​ឲ្យ​ម្តាយ​ដឹងផង​ដែរ ប៉ុន្តែ​វា​ជា​រឿង​ធម្មតា​ទេ​។ ម្តាយ​ខ្លះ​ក៏​ឆ្ងល់​ដែរ​ថា តើ​កូន​អាច​ត្អើក​ទាំង​ខ្លួន​មិនទាន់​កើត​បាន​យ៉ាងដូច​ម្តេចទៅ ដោយ​ខ្លួន​មិនទាន់​ចេះ​ដកដង្ហើម​ផង​នោះ​។ ប៉ុន្តែ​ការ​ត្អើក​មិនមាន​អ្វី​ទាក់ទង​នឹង​ការដកដង្ហើម​ឡើយ វា​គឺ​ជាការ​កន្ត្រាក់​ភ្លាមៗ​របស់​សន្ទះ​ខ័​ណ្ឌ​ទ្រូង និង​ពោះ តាមរយៈ​ការ​រលាក ឬ​ភ្ញោ​ច​របស់​សាច់ដុំ​។​



​ការ​ត្អើក​របស់​ទារក​ទើបនឹង​កើត​ច្រើនតែ​កើតឡើង​ដោយសារតែ​ការ​បៅ (​ទឹកដោះ​ម្តាយ ទឹកដោះគោ​ម្សៅ​) បើសិន​ជាការ​ត្អើក​នេះ​មិន​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ​របស់គេ​ដូចជា ការ​គេង ឬ​ញ៉ាំ​អាហារ​ទេ អ្នក​ក៏​មិនបាច់​បារម្ភ​អ្វី​ច្រើន ឬ​នាំ​គេ​ទៅ​ពេទ្យ​ដែរ​។​

​សម្រាប់​ទារក​ដែលមាន​ជំងឺ​ច្រាល​អាស៊ីត​ពី​ក្រពះ (Gastroesophageal Reflux Disease) ប្រហែលជា​ត្រូវ​ត្អើក​ជា​ញឹកញាប់​ដែរ​។ បើសិនជា​កូន​ត្អើក​ញឹក​ជាពិសេស​មាន​ក្អក ឬ​ក្អែល​អាហារ​ចេញមក​ច្រើន ចូរ​ប្រាប់​គ្រូពេទ្យ​ឲ្យ​ដឹងផង​។ លើសពីនេះ​ទៅ​ទឿ​ត បើសិនជា​កូន​ត្អើក​ញឹក​ខ្លាំង ឬ​ក្រោយ​អាយុ មួយឆ្នាំ​ហើយ​នៅតែ​ត្អើក​ទៀត ក៏ត្រូវ​តែ​នាំ​គេ​ទៅ​ជួប​ពេទ្យ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com