ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ទៅ​ចូលរួម​តាំង​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន
11, Sep 2017 , 9:07 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ កញ្ញា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ចូលរួម​ពិធី​តាំង​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន លើក​ទី​១៤ នៅ​ប្រទេស​ចិន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១ ដល់​១៣ កញ្ញា​។


 
​ក្នុង​ពិធី​តាំងពី​ព័រ​ណ៌​នោះ សម្ដេច ហ៊ុន សែន ក៏​នឹង​ថ្លែង​សន្ទរកថា ដោយ​ផ្ដោតលើ​ការជំរុញ​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ចិន ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​ទាក់ទាញ​វិនិយោគិន និង​ទេសចរ​ចិន​មកកាន់​តំបន់​អាស៊ាន​ផងដែរ​។​
 
​ការតាំង​ពិ​ព័រ​ណ៌​ចិន​-​អាស៊ាន លើក​ទី​១៤ នេះ​រំពឹងថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ចិន​ថែមទៀត ដែល​នឹង​ឈានទៅ​សម្រេចបាន​នូវ​ផែនការ​បង្កើន​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក ឲ្យ​ដល់​ទំហំ​១​ទ្រី​លាន​ដុល្លារ​អាមេរិក ពី​ចិន​មកកាន់​តំបន់​អាស៊ាន និង​ទំហំ​១៥០​ពាន់​លាន​ដុល្លារ ពី​តំបន់​អាស៊ាន​ទៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០២០៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com