ជាតិ
កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង​រួមចំណែក​ជំរុញ​ផលិតផល និង​ទេសចរណ៍​កម្ពុជា​
11, Sep 2017 , 11:00 am         704
រូបភាព
ដោយ: ថ្មីៗ
​ខេត្តកំពត​-​ព្រះសីហនុ​៖ សមាជិក​រដ្ឋសភា​-​ព្រឹទ្ធសភា​នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម និង​មន្ត្រី​នៃ​ស្ថាប័ន Francophonie បាន​បើក​កិច្ចប្រជុំ​ស្តីពី​វិស័យ​សុខាភិបាល និង​សមភាព​រវាង​បុរស​និង​ស្ត្រី និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ក្នុង​តំបន់​ក្នុង​គោលដៅ​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ គឺធ្វើឡើង​ក្នុងន័យ​កែលម្អ​វិស័យ​សុខាភិបាល និង​រក្សា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុងប្រទេស​នីមួយៗ​។


​ក្រៅ​អំពី​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​ខាងលើនេះ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​ដែលជា​អ្នករៀបចំ​កិច្ច ប្រជុំ​សភា​និយាយ​ភាសា​បារាំង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​៨ បាន​បង្កើត​កម្មវិធី​ជំរុញ​វិស័យ​ទេសចរណ៍ និង​ផលិតផល​ខ្មែរ​។ តំណាងរាស្ត្រ​នៃ​ប្រទេស​វៀតណាម ឡាវ កម្ពុជា បារាំង​…​បាន​ទស្សនកិច្ច​ចម្ការ​ម្រេច ទេសភាព​ធម្មជាតិ​សមុទ្រ និង​តំបន់ភ្នំ​នៃ​ប្រទេស​កម្ពុជា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅឯ​ចម្ការ​ម្រេច​ក្នុង​ខេត្តកំពត តំណាងរាស្ត្រ​ខ្មែរ វៀតណាម និង​ឡាវ មួយចំនួន​បាន​សម្តែង​ការគាំទ្រ និង​ជួយ​ទិញ​ផលិតផល​ម្រេច​ខ្មែរ​យក​ត្រឡប់​ទៅ​ប្រទេស​ពួកគេ​រៀងៗ​ខ្លួន​។

ខាងក្រោម​នេះ គឺជា​កម្រង​រូបភាព​នៃ​ទស្សនកិច្ច​។ សូម​អញ្ជើញ​ទស្សនា​ដូចតទៅ​៖





































































Tag:
 ​ព័ត៌មាន​រូបភាព​
  សភា​និយាយ​ភាសា​បារាំង​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ