បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
អនាម័យ​អាហារ​តាម​ដងផ្លូវ នៅ​ឆ្ងាយ​ពី​ការយកចិត្តទុកដាក់​
11, Sep 2017 , 12:19 pm        
រូបភាព
​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្លាប់បាន​បង្ហើប​ឲ្យ​ដឹងថា ក្រសួង​កំពុងតែ​តាក់តែង​សេចក្តីព្រាងច្បាប់​មួយ​ដែល​នឹង​ទប់ស្កាត់​ការចែក​ចាយ​ចំណីអាហារ​ដែល​គ្មាន​សុវត្ថិភាព​។ សេចក្តីព្រាងច្បាប់​នេះ នឹងត្រូវ​អនុវត្ត​គ្រប់​ដំណាក់កាល​នៃ​ការចែក​ចាយ​ចំណីអាហារ​ដោយ​រាប់​តាំងពី​ការដាំដុះ ការកែច្នៃ វេច​ខ្ចប់ និង​ដល់​ដំណាក់កាល​នៃ​ការលក់ដូរ​។



សូមស្តាប់បទសម្ភាស៖




​អ្នកស្រី សារិន ដែល​កំពុង​លក់​បាយ​សម្ល​នៅក្បែរ​រង្វង់​ផ្សារ​ដើមថ្កូវ​រយៈពេល​២៧​ឆ្នាំ​មកហើយ​នោះ មិនបាន​ដឹង​អំពី​សេចក្តីព្រាងច្បាប់​នេះ​ទេ​។ បើទោះជា​លក់​នៅតាម​ដង​ផ្លូវ​ក៏ដោយ អ្នកលក់​បាយ​ម្ហូប​វ័យ​ក្បែរ​៥០​ឆ្នាំ​រូបនេះ គ្រាន់តែ​ដឹងថា​ខ្លួន​ព្យាយាម​ធ្វើ​ឲ្យ​ម្ហូបអាហារ​មាន​អនាម័យ​តាម​លទ្ធភាព​របស់ខ្លួន​តែប៉ុណ្ណោះ​។ លាងដៃ​មុន​ធ្វើ​ម្ហូប លាង​បន្លែ សាច់ ជា​អ្វីដែល​អ្នកស្រី​ធ្លាប់ធ្វើ​។ ចុះ​ធូលី​ដី​ដែល​ហុយ​មកលើ​ម្ហូប​? អ្នកស្រី​ពិ​បាក​ផ្តល់​ចម្លើយ​មែន ប៉ុន្តែ​អ្នកស្រី​សារិន​ទំនងជា​មិន​ជឿថា វា​ជា​បញ្ហា​នោះឡើយ​។ បើ​ដូច្នេះ​មែន អ្នកស្រី​ក៏​មិន​ទ​ទួ​លា​បាន​អតិថិជន​ជាង​១០០​នាក់​រាល់ថ្ងៃ និង​រយៈពេល​ជាង​២០​ឆ្នាំ​នោះដែរ​។​


Tag:
 សុវត្ថិភាព​ចំណីអាហារ​
  food safety
© រក្សាសិទ្ធិដោយ thmeythmey.com