រថយន្ត
យានដ្ឋានខ្លះ មិនសូវហ៊ានជួសជុលរថយន្តទំនើបព្រោះខ្វះបច្ចេកទេស
× ភ្នំពេញ៖ លោក អ៊ន់ ណារិន គឺជាជាងជួសជុលរថយន្តម្នាក់នៅយានដ្ឋានមួយក្បែរផ្សារទួលទំពូង។ លោក អ៊ន់ ណារិន ដែលមានបទពិសោធន៍ជាង៧ឆ្នាំ និងអះអាងថាខ្លួនធ្លាប់រៀនបច្ចេកទេសជួសជុលរថយន្តពីសាលា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អ្នកដែលធ្លាប់បានរៀនសូត្រ អាចមានសមត្ថភាពខ្លាំងជាងអ្នកដែលរៀនជួសជុលរថយន្តនៅហ្គារ៉ាស់(យានដ្ឋាន) ពីព្រោះជាងអាចយល់ដឹងទាំងទ្រឹស្តីជ្រៅជាង បូកផ្សំនឹងការអនុវត្តជួសជុលផ្ទាល់។
បើទោះធ្លាប់បានរៀនពីបច្ចេកទេសជួសជុលរថយន្ត និងបានព្យាយាមបង្កើនសមត្ថភាពរបស់ខ្លួនតាមរយៈការរៀនបន្ថែមក៏ដោយ ក៏ជាងជួសជុលវ័យ៣០ឆ្នាំរូបនេះ មិនអាចជួសជុលរថយន្តបានគ្រប់គ្រឿងទាំងអស់ដែរ។ លោក អ៊ន់ ណារិន បញ្ជាក់ដូច្នេះ៖«រថយន្តទំនើបពេក ក៏យើងអត់សូវហ៊ានជួសជុលដែរ។ យើងអាចជួសជុលបានតែគ្រឿងក្រោម ខាងមេកានិក អាចធ្វើបាន ប៉ុន្តែបើខាងភ្លើង អេឡិកត្រូនិក អត់សូវហ៊ានទទួលទេ ព្រោះវាអាចពាក់ព័ន្ធនឹងប្រអប់បញ្ជារបស់រថយន្ត»។
សូមអញ្ជើញស្តាប់បទសម្ភាសរវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រថ្មីៗ ជាមួយ លោក អ៊ន់ ណារិន ដូចតទៅ៖
Tag:
ជុសជុលឡាន
អ៊ន់ ណារិន
© រក្សាសិទ្ធិដោយ thmeythmey.com