ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
Star Auto ផ្តល់ជូន​តម្លៃ​យ៉ាង​ពិសេស​ដល់​អតិថិជន​ដែល​បញ្ជា​ទិញ​រថយន្ត​ថ្មី​
11, Sep 2017 , 7:19 pm        
រូបភាព
​ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិផ្តាច់មុខ​នាំចូល និង​ចែកចាយ​រថយន្ត Mercedes-Benz ក្នុងប្រទេស​កម្ពុជា នឹង​ផ្តល់ជូន​តម្លៃ​យ៉ាង​ពិសេស​បំផុត ពោលគឺ Star Auto Cambodia នឹង​លក់​រថយន្ត​ក្រោម​តម្លៃ​ទីផ្សារ សម្រាប់​អតិថិជន ដែល​កម្មង់​រថយន្ត​ថ្មី នៅ​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ នេះ​បើតាម​លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ការលក់ និង​ទីផ្សារ របស់​ក្រុមហ៊ុន Star Auto Cambodia ។



​ក្រៅពី​តម្លៃ​យ៉ាង​ពិសេស​រាល់​ការ​កម្មង់​រថយន្ត​ថ្មី អតិថិជន ក៏​អាច​ទទួលបាន​រថយន្ត Mercedes-Benz ប្រភេទ​ណាក៏ដោយ​ដែលមាន​នៅក្នុង អគារ​តាំង​បង្ហាញ​លក់​រថយន្ត​រប​ស់​ក្រុមហ៊ុន Star Auto Cambodia​ក្នុងតម្លៃ​ពិសេស​មិន​នឹកស្មាន​ដល់​ថែម​ទៀតផង​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ចាន់ថា ដែល​បន្តថា  ក្រុមហ៊ុន​Star Auto Cambodia​សុខចិត្ត​លក់​ខាត​បន្តិចបន្តួច ឲ្យ​អតិថិជន ឲ្យ​តែ​ពួកគាត់ ពិតជា​ចង់បាន រថយន្ត Mercedes-Benz​ប្រាកដ​មែន​។ លោក ចាន់ថា បញ្ជាក់​បន្ថែមថា​៖« ថ្ងៃនេះ​ខ្ញុំ​សុំ​ជម្រាបជូន​ដល់​អតិថិជន​ទាំងអស់ ថាបើ​គាត់​ចង់​មក​ទិញ​រថយន្ត​នៅ​ក្រុមហ៊ុន Star Auto Cambodia កុំ​ខ្លាច​។ ខ្ញុំ​ដាក់​តម្លៃ​ប៉ុណ្ណេះ បើសិនជា​បង​ចង់បាន​តម្លៃ​ប៉ុណ្ណា អាច​តថ្លៃ​បាន កាលណា​យើង​លក់​ជូន​គាត់​បាន យើង​លក់​។ លើកលែងតែ​វា​ខាត​ខ្លាំងពេក យើង​លក់​មិនបាន​»​។

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន thmeythmey.com និង​លោក ឃុន ចាន់ថា អ្នកគ្រប់គ្រង​ការលក់ និង​ទីផ្សារ របស់​ក្រុមហ៊ុន Star Auto Cambodia ខាងក្រោម​នេះ ដូចតទៅ​៖






Tag:
 Star Auto
  Mercedes-Benz
 ​ ឃុន ចាន់ថា​
 ​ ភ្ជុំបិណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com