កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជា​ជួប​ឡាវ ក្នុងជំនួប​ចុងក្រោយ មុន​ត្រឡប់មកផ្ទះ​វិញ​
12, Sep 2017 , 11:07 am        
រូបភាព
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​ជួប​ប្រកួត​បង្គ្រប់កិច្ច​ចុងក្រោយ​ជាមួយ​ឡាវ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF U18 Championship 2017 នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​១២ ខែកញ្ញា នៅ​កីឡដ្ឋាន Aung San Stadium ខណៈ​ថៃ​ប៉ះ​ម៉ាឡេស៊ី​នៅ​កីឡដ្ឋាន Thuwunna Stadium​។ ជាមួយគ្នានេះ ក្រុមទី​ម័​រ​ខាងកើត​ជួប​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​សិង្ហ​បុរី​ផងដែរ​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាន​នៅ​កីឡដ្ឋាន Thuwunna Stadium​។



​ក្រោយ​រង​ការខកចិត្ត​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship 2017 រៀងៗ​ខ្លួន U18 កម្ពុជា​ក្រោយ​ចាញ់​ម៉ាឡេស៊ី ២-០ ក្នុងជំនួប​ទី​៤​ត្រូវ​ជួប​ប្រកួត​បង្គ្រប់កិច្ច​ក្នុងជំនួប​ចុងក្រោយ​ជាមួយ​ក្រុម​ឈរ​បាត​តារាង​ឡាវ នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​នៅ​កីឡដ្ឋាន Aung San Stadium​។

​ទោះបី​វា​ជា​ជំនួប​បង្គ្រប់កិច្ច​ប៉ុន្តែ U18 កម្ពុជា​ត្រូវការ​ឈ្នះ​ក្នុងជំនួប​ចុងក្រោយ​នេះ ដើម្បី​ជា​កាដូ​លើកទឹកចិត្ត​ដល់​កីឡាករ ក៏ដូចជា​អ្នកគាំទ្រ​កម្ពុ​ជាមុន​ចាក​ចេញពី​ទីក្រុង​យ៉ាំង​ហ្គោ​ន​ប្រទេស​មី​យ៉ាន់​ម៉ា​មកកាន់​មាតុភូមិ​កម្ពុជា​។ សម្រាប់​៤​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ពូ​ល A កន្លងមក U18 កម្ពុជា​មិន​ធ្លាប់​ស្គាល់​ជ័យជម្នះ​ឡើយ ពោលគឺ​ស្មើ​១ និង​ចាញ់​៣ ខណៈ​ឡាវ​ចាញ់​ទាំង​៤​ប្រកួត​។

​ស្របពេល​កម្ពុជា​កំពុង​ជួប​ជាមួយ​ឡាវ U18 ថៃ​ត្រូវ​ប៉ះ​ម៉ាឡេស៊ី​នៅ​កីឡដ្ឋាន Thuwunna Stdium ដើម្បី​ប្រជែង​ដណ្តើម​ឈរ​កំពូល​តារាង​ពូ​ល A ទោះបី​ក្រុម​ទាំងពីរ​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត​តំណាង​ឲ្យ​ពូ​ល​នេះ​ក៏ដោយ​។ ជាមួយគ្នានេះ ក្រុមទី​ម័​រ​ខាងកើត​ត្រូវ​តទល់​ជាមួយ​សិង្ហ​បុរី​ក្នុងជំនួប​បង្គ្រប់កិច្ច​នា​វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន Thuwunna Stadium៕


Tag:
 បាល់ទាត់​
  AFF U18
© រក្សាសិទ្ធិដោយ thmeythmey.com