ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ដឹង​អត់ថា ជំងឺ​អី​ខ្លះ​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​?
12, Sep 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការខូចខាត​ក្នុង​ត្រចៀក​ផ្នែក​ខាង​កណ្តាល ឬ​ខាងក្នុង​ច្រើនតែ​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​ជា​ញឹកញាប់​។ ក្នុង​ត្រចៀក​ផ្នែក​កណ្តាល​ជា​កន្លែង​ទទួលយក​រលក​សម្លេង និង​ជា​អ្នក​បញ្ជូន​ចរន្ត​ពី​ត្រចៀក​ទៅ​ខួរក្បាល​។ ក្រោយពី​ខួរក្បាល​ទទួលយក​សញ្ញា​ពី​ត្រចៀក​ប៉ុណ្ណោះ​ទើប​ដឹងថា​អ្នក​អាច​លឺ​សម្លេង​បាន​។ ពេលខ្លះ ត្រចៀក​ផ្នែក​ខាងក្នុង​ខូច ទើប​ធ្វើ​ឲ្យ​មានការ​បញ្ជូន​សម្លេង​ប្រែប្រួល​។​



​ការខូចខាត​ទៅលើ​ក្រដាសត្រចៀក ឬ​ឆ្អឹង​ក្នុង​ត្រចៀក​ខាងក្នុង​ក៏​អាច​រំខាន​ដល់​ការបញ្ជូន​សម្លេង​បានដែរ​។ ការ​មាន​ដុំ​សាច់​ក្នុង​ត្រចៀក ឬ​ក្នុង​សរសៃប្រសាទ Auditory Nerve ក៏​ប្រហែលជា​បង្ក​ឲ្យ​មាន​សម្លេង​ហឹ​ងៗ​ក្នុង​ត្រចៀក​ដែរ​។​

​ការប៉ះពាល់​នឹង​សម្លេង​ខ្លាំងៗ​ពេក​ជាប្រចាំ​អាច​បណ្តាល​ឲ្យ​ហឹ​ង​ក្នុង​ត្រចៀក​ដូចជា​សម្លេង​គ្រឿងចក្រ​រោ​ត៍​ខ្លាំងៗ​ជាដើម​។ ការ​ស្តាប់​ចម្រៀង​លឺៗ​តាមរយៈ​កាស ឬ​ចូលរួម​ក្នុង​កម្មវិធី​ប្រគុំ​ដ​ន្ត្រី​ក៏​អាច​បណ្តាល​ឲ្យ​កើត​អាកា​រៈ​ហឹ​ង​ត្រចៀក​ជា​បណ្តោះអាសន្ន​ដែរ​។​

​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​អាចធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក និង​ស្តាប់​លេង​លឺ​តែម្តង​។ ថ្នាំ​ដែល​អាច​បណ្តាល​ឲ្យ​ហឹ​ង​ត្រចៀក​នោះ​មានដូចជា​៖
•    ប្រើ​ថ្នាំ​អាស្ពីរីន​ក្នុង​កម្រិត​ខ្ពស់​ពេក ឬ​ច្រើនជាង ១២​ដង​ក្នុង​មួយថ្ងៃ​រយៈពេល​ច្រើន​ថ្ងៃ​
•    ថ្នាំ​បញ្ចុះ​ទឹកនោម​ដូចជា Bumetanide
•    ថ្នាំ​ជំងឺគ្រុនចាញ់​ដូចជា Chloroquine
•    ថ្នាំ​ផ្សះ​ដែលមាន​ឈ្មោះ​នៅ​ខាងចុង Mycin ដូចជា Erythromycin និង Gentamycin
•    ថ្នាំ​មហារីក​ដូចជា Vincristine

​ជំងឺ​ផ្សេងៗ​ទៀត​ដែល​បង្ក​ទៅជា​ហឹ​ង​ត្រចៀក​ដែរ​មានដូចជា​៖
•    អាយុ​កាន់តែច្រើន​
•    សាច់ដុំ​ក្នុង​ត្រចៀក​កណ្តាល​ទៅជា​រឹង​
•    ជំងឺ Meniere’s disease
•    លើស​សម្ពាធ​ឈាម​
•    លើស​កូ​ឡេ​ស្តេ​រ៉ុល​
•    របួស​នៅ​ក្បាល និង​ក​
•    ជំងឺ​នៅ​សន្លាក់​ថ្គាម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com