ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មានដឹងអត់ថា ជំងឺអីខ្លះធ្វើឲ្យហឹងត្រចៀក?
× ការខូចខាតក្នុងត្រចៀកផ្នែកខាងកណ្តាល ឬខាងក្នុងច្រើនតែធ្វើឲ្យហឹងត្រចៀកជាញឹកញាប់។ ក្នុងត្រចៀកផ្នែកកណ្តាលជាកន្លែងទទួលយករលកសម្លេង និងជាអ្នកបញ្ជូនចរន្តពីត្រចៀកទៅខួរក្បាល។ ក្រោយពីខួរក្បាលទទួលយកសញ្ញាពីត្រចៀកប៉ុណ្ណោះទើបដឹងថាអ្នកអាចលឺសម្លេងបាន។ ពេលខ្លះ ត្រចៀកផ្នែកខាងក្នុងខូច ទើបធ្វើឲ្យមានការបញ្ជូនសម្លេងប្រែប្រួល។
ការខូចខាតទៅលើក្រដាសត្រចៀក ឬឆ្អឹងក្នុងត្រចៀកខាងក្នុងក៏អាចរំខានដល់ការបញ្ជូនសម្លេងបានដែរ។ ការមានដុំសាច់ក្នុងត្រចៀក ឬក្នុងសរសៃប្រសាទ Auditory Nerve ក៏ប្រហែលជាបង្កឲ្យមានសម្លេងហឹងៗក្នុងត្រចៀកដែរ។
ការប៉ះពាល់នឹងសម្លេងខ្លាំងៗពេកជាប្រចាំអាចបណ្តាលឲ្យហឹងក្នុងត្រចៀកដូចជាសម្លេងគ្រឿងចក្ររោត៍ខ្លាំងៗជាដើម។ ការស្តាប់ចម្រៀងលឺៗតាមរយៈកាស ឬចូលរួមក្នុងកម្មវិធីប្រគុំដន្ត្រីក៏អាចបណ្តាលឲ្យកើតអាការៈហឹងត្រចៀកជាបណ្តោះអាសន្នដែរ។
ការប្រើប្រាស់ថ្នាំមួយចំនួនអាចធ្វើឲ្យហឹងត្រចៀក និងស្តាប់លេងលឺតែម្តង។ ថ្នាំដែលអាចបណ្តាលឲ្យហឹងត្រចៀកនោះមានដូចជា៖
• ប្រើថ្នាំអាស្ពីរីនក្នុងកម្រិតខ្ពស់ពេក ឬច្រើនជាង ១២ដងក្នុងមួយថ្ងៃរយៈពេលច្រើនថ្ងៃ
• ថ្នាំបញ្ចុះទឹកនោមដូចជា Bumetanide
• ថ្នាំជំងឺគ្រុនចាញ់ដូចជា Chloroquine
• ថ្នាំផ្សះដែលមានឈ្មោះនៅខាងចុង Mycin ដូចជា Erythromycin និង Gentamycin
• ថ្នាំមហារីកដូចជា Vincristine
ជំងឺផ្សេងៗទៀតដែលបង្កទៅជាហឹងត្រចៀកដែរមានដូចជា៖
• អាយុកាន់តែច្រើន
• សាច់ដុំក្នុងត្រចៀកកណ្តាលទៅជារឹង
• ជំងឺ Meniere’s disease
• លើសសម្ពាធឈាម
• លើសកូឡេស្តេរ៉ុល
• របួសនៅក្បាល និងក
• ជំងឺនៅសន្លាក់ថ្គាម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com