ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើមានសុវត្ថិភាពទេ ដែលឲ្យកូនទើបចេះដើរតេសតាសញ៉ាំទឹកសណ្តែកសៀង?
× ទឹកសណ្តែកសៀងផ្ទុកទៅដោយសារធាតុ Phytoestrogens (មានលក្ខណៈស្រដៀងគ្នានឹងអ័រម៉ូនភេទស្ត្រី) ប៉ុន្តែមិនទាន់មានអំណះអំណាងតាមបែបវិទ្យាសាស្ត្រណាមួយបញ្ជាក់ថា ការញ៉ាំទឹកសណ្តែកសៀងមានគ្រោះថ្នាក់ចំពោះកុមារ ឬមនុស្សធំឡើយ។ អ្នកដែលញ៉ាំទឹកសណ្តែកសៀងតាំងពីឆ្នាំ ១៩៦០មកគឺគ្មានជំងឺអ្វីទាំងអស់។ រាល់ផលិតផលទឹកសណ្តែកសៀងទាំងអស់សុទ្ធតែមានដាក់បញ្ជាក់ថាផ្ទុកទៅដោយសារធាតុ Isoflavones, Phytoestrogen ដែលអាចជួយបញ្ចុះកូឡេស្តេរ៉ុលលើមនុស្សធំបាន។
ការញ៉ាំទឹកសណ្តែកសៀងក្នុងកម្រិតមធ្យម (១ទៅ២ពែងក្នុងមួយថ្ងៃ) អាចជារឿងល្អក្នុងការជំនួសការញ៉ាំទឹកដោះគោរបស់ក្មេង ជាពិសេសកូនដែលអាឡែហ្ស៊ីជាមួយនឹងទឹកដោះគោតែម្តង។ យ៉ាងណាមិញ ក្មេងខ្លះក៏អាចអាឡែហ្ស៊ីនឹងប្រូតេអ៊ីនក្នុងសណ្តែកសៀងដែរ។ ថ្វីបើក្មេងភាគច្រើនអាចចេញជាបញ្ហាអាឡែហ្ស៊ីនឹងសណ្តែកសៀងពីក្មេងក៏ដោយ តែវាក៏អាចបន្តទៀតដល់គេធំឡើងដែរ។ បើសិនជាកូនអ្នកមានប្រតិកម្មនឹងសណ្តែកសៀងចូរនាំគេទៅជួបគ្រូពេទ្យ។
ជាមួយគ្នានេះដែរ ចូរប្រាកដថា របបអាហាររបស់កូនមានជាតិកាលស្យូមច្រើនដែរ ព្រោះថា ទឹកសណ្តែកសៀងមានសារធាតុ Phytates ដែលវាអាចបន្ថយការបឺតស្រូបជាតិកាលស្យូម និងជាតិរ៉ែផ្សេងៗទៀតពីរបបអាហារដែលគេញ៉ាំ។
ការសិក្សាបានរកឃើញថា រាងកាយបឺតស្រូបជាតិកាសស្យូមពីទឹកសណ្តែកសៀងប្រហែល ៧៥ភាគរយ។ ដូច្នេះចូរបន្ថែមអាហារសម្បូរជាតិកាលស្យូមដូចជា ប្រូខូលី យូរហ្គាត ឬហ្វ្រូម៉ាតជាដើម៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com