កីឡាជាតិ
ជាតិ
AFF U18៖ មុនត្រឡប់មកផ្ទះ កម្ពុជាយកឈ្នះឡាវរហូតដល់ ៤-១ រូបភាពពីហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់មីយ៉ាន់ម៉ា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាបានយកឈ្នះឡាវក្នុងលទ្ធផល ៤-១ នាជំនួបចុងក្រោយក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នៅរសៀលថ្ងៃទី១២ កញ្ញា នាកីឡដ្ឋាន Aung San Stadium។ នេះជាជ័យជម្នះលើកដំបូងសម្រាប់ U18 កម្ពុជា ក្រោយ៤ប្រកួតកន្លងមកបានត្រឹមស្មើ១ និងចាញ់៣។
ខ្សែការពារ ត្រាយ វិចិត្រ, ទៀត គឹមហេង, ផន អយ និង សៀង ចន្ធា បានសម្រេចគ្រាប់បាល់ម្នាក់១គ្រាប់ជាបន្តបន្ទាប់ ដើម្បីជួយឲ្យ U18 កម្ពុជាយកឈ្នះឡាវក្នុងលទ្ធផល ៤-១ នាការប្រកួតចុងក្រោយក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2016 នារសៀលថ្ងៃទី១២ កញ្ញា នៅកីឡដ្ឋាន Aung San Stadium៕
© រក្សាសិទ្ធិដោយ thmeythmey.com