ជាតិ
យុវជន​កម្ពុជា​៦​រូប បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​«​គំរូ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​» នៅ​ឥណ្ឌូណេស៊ី​
13, Sep 2017 , 11:00 am        
រូបភាព
ដោយ:
​ក្រោម​ការជួយជ្រោមជ្រែង ពី​មជ្ឈមណ្ឌល​សិក្សា​អាស៊ាន​នៃ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) សិស្ស​-​និស្សិត​កម្ពុជា ចំនួន​៦​នាក់ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម គំរូ​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ នៅ​ទីក្រុង ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី ក្នុងនោះ​មាន​៤​នាក់​ជា​សិស្ស CAM-ASEAN​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ ដែលមាន​យុវជន​ជាង​១០០​នាក់ មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ចូលរួម ដោយ​ពួកគេ​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​ប្រទេស ដើម្បី​ចរចា ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នានា ដែល​បាន​កើតឡើង ក្នុង​សតវត្ស​ទី​២១​។



​សិស្ស និស្សិត​កម្ពុជា​៦​រូប ដែល​ក្នុងនោះ​មាន​៤​នាក់ ជា​សិស្ស​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​(CAM-ASEAN) បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​«​គំរូ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​»(President Model United Nations)​។ នេះ​ជា​សម័យប្រជុំ​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៧ នៅ ក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូនេស៊ី​។ កិច្ចប្រជុំ​នេះ មាន​យុវជន​ជាង​១០០​នាក់ ដើរតួ​ជា គណៈប្រតិភូ​តំណាង​ឲ្យ​ប្រទេស​នានា ដើម្បី​ចរចា ពិភាក្សា និង​ស្វែងរក​នូវ​ដំណោះស្រាយ លើ​បញ្ហា​នានា​ដែល​បាន​កើតឡើង​ក្នុង​សតវត្ស​ទី​២១​។



​កញ្ញា ផល្លា ដា​លី​យ៉ា ជា​សិស្ស​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បានបង្ហាញ​ចំណាប់​អា​ម្មរណ៍ មុននឹង​ចាកចេញ​ពី​កម្ពុជា ទៅ​ចូលរួម​កិ​ចុ្ច​ប្រជុំ​នោះ​ដូច្នេះ​ថា រូបនាង​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​តំណាង​មួយរូប​របស់​យុវជន​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​។ នៅក្នុង​កិច្ចប្រជុំ​នេះ កញ្ញា​នឹង​ដើរតួនាទី​ជា   មន្ត្រី​ព័ត៌មាន ដែល​ត្រូវ​ចេញផ្សាយ ព័ត៌មាន​ឲ្យ​បាន​២ អត្ថបទ ទាក់ទង​នឹង​ប្រធានបទ​នីមួយៗ ក្នុង​កិច្ចប្រជុំ​។ យុវតី​២១​រូបនេះ សង្ឃឹមថា រូបគេ​នឹង​បាន​រៀនសូត្រ​ពី​ច្រើន ជាពិសេស ពិធីការ​នៃ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​។

​ជា​សិស្ស​CAM-ASEAN​ម្នាក់ទៀត គឺ​យុវជន ពៅ វិសាល ក៏បាន​បង្ហាញ​រីករាយ​ស្រដៀង​គ្នា​នឹង​យុវតី​ខាងលើ​ដែរ​។ បន្ថែម​ពីនេះ ដែល​នឹង​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​ឲ្យ​ប្រទេស​ម៉ា​ដា​កា​ស្កា ដើម្បី​ពិភាក្សា​បញ្ហា​ទន្លេ​មួយ ដែល​សិ្ថ​ត​នៅ​ទ្វិ​ប​អាហ្វ្រិក​នោះ សង្ឃឹមថា តាមរយៈ​កម្មវិធី​នេះ រូបគេ អាច​ពង្រឹង​បាន​ភាពក្លាហាន និង​ការធ្វើទំនាក់ទំនង​ជាមួយ​យុវជន​ផ្សេងទៀត ជាពិសេស ការរៀនសូត្រ​ពី​ប្រទេស​ផ្សេងៗ​។​

​មាន​សិស្ស CAM-ASEAN ២​នាក់​ទៀត ដែល​បាន​ទៅ​ចូលរួម ក្នុង​កិច្ចប្រជុំ​នោះដែរ គឺ​កញ្ញា កញ្ញា ប៉េង សុខ​ហ៊ាង ដែល​នឹង​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​ឲ្យ​ទ្វីបអាហ្វ្រិក ដើម្បី​ពិភាក្សា​បញ្ហា​ក្នុងការ​ដឹកទំនិញ​ឆ្លង​សមុទ្រ និង​បញ្ហា​មួយទៀត និយាយ​ពី​ការបង្កើន​តំបន់​សេដ្ឋកិច្ច​បៃតង របស់​ប្រទេស​ដែល​មិន​នៅជាប់​តំបន់​សមុទ្រ​។ យុវ​សិស្ស ឈ្មោះ ធី ច័ន្ទ​រិ​ទ្ធ នឹង​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​សហភាព​រុស្ស៊ី ដែល​នឹង​ពិភាក្សា​ពី​ជម្លោះ​នៅ​តំបន់​កា​ស្មៀ រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ 



​អារម្មណ៍​រំភើប លាយឡំ​នឹង​ភ័យ​បាន​កើតឡើង​ចំពោះ​យុវតី ហ៊ាន ដា​នី ដែលជា​និស្សិត​សាកលវិទ្យាល័យ​ហ្ស៉ា​ម៉ាន់​។ យុវតី​វ័យ​២២​ឆ្នាំ​រូបនេះ នឹង​ដើរតួ​ជា​គណៈប្រតិភូ​តំណាង​សាធារណរដ្ឋ​ឆាដ ដើម្បី​ពិភាក្សា ពី​បញ្ហា​ប្រទេស​ដែលមាន​វិបត្តិ​ការដឹកជញ្ជូន ដោយសារ​នៅ​តំបន់​ដីគោក​។ នាង​សង្ឃឹមថា ខ្លួន​នឹង​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ជាច្រើន ពី​យុវជន​មកពី​បណ្តា​ប្រទេស​ដទៃទៀត​។ ចំណែក​យុវជន​ម្នាក់ទៀត​ជា​និស្សិត​នៃ​សាកល​វិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ ឈ្មោះ ទា វណ្ណ​វា​រ៉ា ៕


© រក្សាសិទ្ធិដោយ thmeythmey.com