កីឡាជាតិ
ជាតិ
Hun Sen Cup៖ ស្វាយរៀង​ប៉ះ​ណាហ្គា​វើ​ល ខណៈ​ឧ​ត្ត​រ​មានជ័យ​ស្វាគមន៍​បឹងកេត​មុន​អគ្គិសនី​ទទួល​ថា​យ​ហ្គឺ​រ​
13, Sep 2017 , 12:44 pm         663
រូបភាព
​ក្រោយ​សម្រាក​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​បាន​ត្រឡប់មកវិញ​ហើយដោយ​នៅ​ថ្ងៃទី​១៣ កញ្ញា​នេះ​មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​ស្វាយរៀង​ស្វាគមន៍​ណាហ្គា​វើ​ល​នា​វេលា​ម៉ោង​៣​រសៀល​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង ខណៈ​ក្រុម​ម្ចាស់ផ្ទះ​ឧ​ត្ត​រ​មានជ័យ​ទទួល​ក្រុម​ភ្ញៀវ​បឹងកេត មុន​អគ្គិសនី​កម្ពុជា​ប្រើ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ស្វាគមន៍​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​នៅ​ម៉ោង​៦​ល្ងាច​។​


​ក្រោយ​សម្រាក​អស់​រយៈពេល​ជាង​២​ខែ​កន្លងមក​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន នឹង​បន្ត​ការប្រកួត​ដំណាក់កាល​ទី​៤​ជើង​ទី​២​របស់ខ្លួន​នៅថ្ងៃនេះ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ឡើងទៅ​លេង​ក្នុងដំណាក់កាល​ទី​៥​។ ក្រោយ​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ ១៤-០ ក្នុង​ជើង​ទី​១ ក្រុម​ស្វាយរៀង​ត្រូវ​ធ្វើការ​ធ្ងន់​សម្រាប់​ការជួប​ណាហ្គា​វើ​ល​ក្នុង​ជើង​ទី​២​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៣ កញ្ញា​នេះ​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ តែ​យ៉ាងណា ណាហ្គា​វើ​ល​មាន​ភាគរយ​ឡើងទៅ​វគ្គ​បន្ត​ខ្ពស់ជាង​ស្វាយរៀង ពោលគឺ​ក្រុម​នេះ​គ្រាន់តែ​ទប់​ត្រឹម​ស្មើ ឬ​ចាញ់​ក្រោម​១៤​គ្រាប់​តែប៉ុណ្ណោះ​។

​មិន​ខុសគ្នា​ពី​ស្វាយរៀង​នោះទេ ក្រុម​ឧ​ត្ត​រ​មានជ័យ​ក្រោយ​ចាញ់​យ៉ាងធ្ងន់ធ្ងរ ១៤-១ ក្នុង​ជើង​ទី​១​ត្រូវ​ធ្វើការ​ធ្ងន់​ផងដែរ​សម្រាប់​ការជួប​ក្រុម​បឹងកេត​ក្នុង​ជើង​ទី​២​នៅលើ​ទឹកដី​របស់ខ្លួន​នា​វេលា​៣​រសៀល​នេះ​។ ក្រុម​ឧ​ត្ត​រ​មានជ័យ​ត្រូវការ​ឈ្នះ​បឹងកេត​លើសពី​១៤​គ្រាប់​ដើម្បី​បន្ត​ឱកាស​ក្នុង​វគ្គ​បន្ត តែ​វា​មិន​ងាយ​នោះឡើយ​សម្រាប់​ឧ​ត្ត​រ​មាន​ក្នុងការ​ទម្លុះ​សំណាញ់​ទី​របស់​ក្រុម​ខ្លាំង​បឹងកេត​។ បឹងកេត​មាន​ភាគរយ​ឡើងទៅ​វគ្គ​បន្ត​ខ្ពស់​សម្រាប់​ការប្រកួត​នេះ​ពោលគឺ​គ្រាន់​ទប់​ស្មើ ឬ​ចាញ់​ក្រោម​១៣​គ្រាប់​។

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​នា​ម៉ោង​៦​ល្ងាច អគ្គិសនី​កម្ពុជា​ទោះបី​មានប្រៀប​ក្នុងការ​ឡើងទៅ​វគ្គ​ជាង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ក្រោយ​យកឈ្នះ ៣-០ ក្នុង​ជើង​ទី​១​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ​មិនអាច​ធ្វេសប្រហែស​បានទេ​សម្រាប់​ការជួបគ្នា​នៅ​ជើង​ទី​២​នេះ ព្រោះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ជា​ក្រុម​ខ្លាំង​មាន​ធនធាន​កីឡាករ​ល្អៗ​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​នឹង​ក្លាយជា​ជំនួប​មួយ​ដ៏​ស្វិត​ស្វាយ និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ 

​តាមពិត​សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​៤​ជើង​ទី​២​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅថ្ងៃនេះ ត្រូវមាន​ការប្រកួត​មួយគូ​ទៀត គឺ​រវាង​ក្រុម​ស្ទឹងត្រែង​ជាមួយ​ក្រសួងការពារជាតិ​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ខេត្តស្ទឹងត្រែង​។ តែ​យ៉ាងណា ក្រុម​ស្ទឹងត្រែង​បាន​សុំ​ចុះចាញ់​ក្រសួងការពារជាតិ​ក្រោម​ហេតុផល​ទីលាន​ប្រកួត​ខូច​។ ការសុំ​ចុះចាញ់​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ក្រសួងការពារជាតិ​ឡើងទៅ​វគ្គ​បន្ត​ដោយ​ស្វាយ​ប្រវត្តិ​៕

Tag:
 ​បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1617next