ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាហារ​បំប៉ន​ពិសេស សម្រាប់​បុរស​
14, Sep 2017 , 7:00 am         744
រូបភាព
ដោយ: ថ្មីៗ
​អាហារ​បំប៉ន សម្រាប់​ជំនួយ​ដល់​សុខភាព​របស់​បុរស មានដូចជា ប៉េងប៉ោះ បបរ​ស្រូវ​សាឡី សណ្តែកដី សណ្តែកសៀង គ្រាប់​ល្ពៅ ផ្កា​ខាត់ណា និង​ត្រី ជាដើម​។​

 
១.​ផ្លែ​ប៉េងប៉ោះ​៖
​នេះ​ក៏​ជា​ប្រភេទ​បន្លែ​ម្យ៉ាងទៀត ដែលមាន​ផ្ទុក​សារធាតុ lycopene ក្នុង​កម្រិត​មួយ​ដ៏​ច្រើន​ផងដែរ​។​

២.​បបរ​ស្រូវ​សាឡី​៖
​បបរ​ស្រូវ​សាឡី​មួយ​ចាន ក្តៅ​ឧណ្ណៗ សម្រាប់​អាហារ​ពេលព្រឹក ក៏ត្រូវ​បាន​គេ​ជឿ​ផងដែរ​ថា វា​អាចជួយ​អ្នក​បំបាត់​នូវ​អាកា​រៈ​ស្ត្រេ​ស បាន​ដោយសារតែ​វា​មាន​ផ្ទុក​ទៅដោយ​វីតាមីន B និង​មាន​ជាតិ​សង្ក​សី​ដែល​អាចជួយ​បំពេញ​នូវ​តម្រូវការ​ជាប្រចាំ​ថ្ងៃ សម្រាប់​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក​។​

៣. សណ្តែកដី​ប្រេ​ស៊ី​ល និង​គ្រាប់​ល្ពៅ​៖
​ការបរិភោគ​នូវ​ប្រភេទ​អាហារសម្រន់​ទាំងនេះ អាចជួយ​ថែទាំ​សុខភាព​អ្នក​បាន​ក្នុង​វិធី​ជាច្រើន​យ៉ាង ដោយសារតែ​ពួកវា​មាន​ផ្ទុក​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម ស៊ី​លី​ញ៉ូ​ម និង​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​ជាច្រើន​ផ្សេងទៀត ដែល​ពួកវា​ទាំងនេះ អាចជួយ​អ្នក​ក្នុងការ​បង្ការ​បាន​នូវ​ជំងឺ​បេះដូង ជំងឺមហារីក និង​ជួយ​ការពារ​ផងដែរ​នូវ​សុខភាព​របស់​ក្រពេញ​ប្រូ​ស្តា​តរបស់​អ្នក​។​

៤. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣៖
​សារជាតិ​នេះ មាននៅ​ក្នុង​សាច់​ត្រី គឺ​ពិត​ជាមាន​សារៈប្រយោជន៍​ចំពោះ​បេះដូង ដែល​វា​នឹង​អាចជួយ​ក្នុងការ​បន្ទាប​ដល់​កម្រិត​នៃ​សម្ពាធ​ឈាម​, ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​សាំ​, ធ្វើអោយ​ដំណើរ​ឈាម​រត់​ប្រសើរឡើង ហើយ​ជាការ​ពិត​នោះ​គឺថា វា​នឹង​អាចជួយ​កាត់បន្ថយ​នូវ​អត្រា​ប្រឈម​នឹង​ការវិវត្តន៍​មាននូវ​ជំងឺ​មហា​រី​ក្រពេញ​ប្រូ​ស្តា​ត​បាន​។ ប្រភេទ​ត្រី ដែល​ល្អ​បំផុត ក្នុងការ​ទទួលទាន​មាននូវ​ពពួក​ត្រី ធូ​ណា​, សា​ឌី​ន ,​ម៉ា​គែ​រែ​ល និង​សាល់​មុន ជាដើម​។ អ្នក​គួរ​ធ្វើការ​ទទួលទាន​វា អោយបាន ២​ដង ក្នុង​មួយ​សប្តាហ៍​។​

៥. ផ្កា​ខាត់ណា​ខៀវ និង​ស្ពៃក្តោប​៖
​តើ​អ្នកមាន​ដឹង​ទេ​ថា បន្លែ​ទាំងពីរ​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ប៉ុណ្ណា​ចំពោះ​អ្នក​? ការទទួល​ទាន​ពួកវា អោយបាន ៥​ដង ក្នុង​មួយ​សប្តាហ៍ នឹង​អាចជួយ​បង្ការ​អ្នក​បាន​ពី​ជំងឺមហារីក​បាន​ដល់ ៥០​ភាគរយ​។ នេះ​ក៏​ដោយសារតែ​ពួកវា​មាន​ផ្ទុក​ទៅដោយ​សារធាតុ sulforaphane ដែលជា​សមាស​ធាតុគីមី ក្នុង​ការជួយ​បង្កើន​ដល់​ផ​លិ​ផល​អង់ស៊ីម ដែល​ជួយ​ការពារ​កោសិកា ពី​ការបំផ្លាញ​របស់​ពពួក​រ៉ាឌីកាល់​សេរី​។ លើសពីនេះទៅទៀត វា​ក៏មាន​ផ្ទុក​ផងដែរ​នូវ​វីតាមីន C, beta carotene, sulphoraphane និង ប៉ូ​តា​ស្យូ​ម​។​

៦.​សណ្តែកសៀង​៖
​វា​ល្អ​បំផុត​ចំពោះ​សុខភាព ដោយសារ​វា​សម្បូរ​ទៅដោយ​សារធាតុ isoflavnes និង​ជា​អ្នក​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត បាន​យ៉ាង​ល្អ ព្រមទាំង​ប្រូតេអ៊ីន​នៃ​សណ្តែកសៀង ដែល​ល្អ​ប្រើ​សើរ​បំផុត សម្រាប់​កូ​ឡេ​ស្តេ​រ៉ូ​ល​។​

៧. គ្រំ​សមុទ្រ​៖
​គឺជា​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព និង​មាន​អត្ថប្រយោជន៍​ជាច្រើន​យ៉ាង​។ ជាតិ​ស័ង្កសី ដែលមាន​នៅក្នុង​គ្រំ​សមុទ្រ​តែ​ប៉ុន្មាន​គ្រាប់​នេះ នឹង​អាចជួយ​ផ្គត់ផ្គង់​នូវ​កត្តា​នៃ​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ចំពោះ​សារធាតុ​ស័ង្កសី ដែល​រាងកាយ​ត្រូវការ​។​

៨. គ្រប់​ប្រភេទ​នៃ​ផ្លែ​បឺ​រី​៖
​តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​បឺ​រី មាន​ផ្ទុក​នូវ​សមាសធាតុ​នៃ​កត្តា​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត ច្រើនជាង ៤០០០ ប្រភេទ​ផ្សេងៗ​គ្នា​។ ដូច្នេះ​ការទទួល​វា គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​សុខភាព​ជាទូទៅ​របស់​អ្នក​៕

​ប្រភពពី​៖ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...89next