ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារបំប៉នពិសេស សម្រាប់បុរស
× អាហារបំប៉ន សម្រាប់ជំនួយដល់សុខភាពរបស់បុរស មានដូចជា ប៉េងប៉ោះ បបរស្រូវសាឡី សណ្តែកដី សណ្តែកសៀង គ្រាប់ល្ពៅ ផ្កាខាត់ណា និងត្រី ជាដើម។
១.ផ្លែប៉េងប៉ោះ៖
នេះក៏ជាប្រភេទបន្លែម្យ៉ាងទៀត ដែលមានផ្ទុកសារធាតុ lycopene ក្នុងកម្រិតមួយដ៏ច្រើនផងដែរ។
២.បបរស្រូវសាឡី៖
បបរស្រូវសាឡីមួយចាន ក្តៅឧណ្ណៗ សម្រាប់អាហារពេលព្រឹក ក៏ត្រូវបានគេជឿផងដែរថា វាអាចជួយអ្នកបំបាត់នូវអាការៈស្ត្រេស បានដោយសារតែវាមានផ្ទុកទៅដោយវីតាមីន B និងមានជាតិសង្កសីដែលអាចជួយបំពេញនូវតម្រូវការជាប្រចាំថ្ងៃ សម្រាប់ក្រពេញប្រូស្តាតរបស់អ្នក។
៣. សណ្តែកដីប្រេស៊ីល និងគ្រាប់ល្ពៅ៖
ការបរិភោគនូវប្រភេទអាហារសម្រន់ទាំងនេះ អាចជួយថែទាំសុខភាពអ្នកបានក្នុងវិធីជាច្រើនយ៉ាង ដោយសារតែពួកវាមានផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ស៊ីលីញ៉ូម និងសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលមានឥទ្ធិពលខ្លាំងក្លាជាច្រើនផ្សេងទៀត ដែលពួកវាទាំងនេះ អាចជួយអ្នកក្នុងការបង្ការបាននូវជំងឺបេះដូង ជំងឺមហារីក និងជួយការពារផងដែរនូវសុខភាពរបស់ក្រពេញប្រូស្តាតរបស់អ្នក។
៤. អាស៊ីតខ្លាញ់អូមេហ្គា ៣៖
សារជាតិនេះ មាននៅក្នុងសាច់ត្រី គឺពិតជាមានសារៈប្រយោជន៍ចំពោះបេះដូង ដែលវានឹងអាចជួយក្នុងការបន្ទាបដល់កម្រិតនៃសម្ពាធឈាម, ពង្រឹងដល់ប្រព័ន្ធភាពសាំ, ធ្វើអោយដំណើរឈាមរត់ប្រសើរឡើង ហើយជាការពិតនោះគឺថា វានឹងអាចជួយកាត់បន្ថយនូវអត្រាប្រឈមនឹងការវិវត្តន៍មាននូវជំងឺមហារីក្រពេញប្រូស្តាតបាន។ ប្រភេទត្រី ដែលល្អបំផុត ក្នុងការទទួលទានមាននូវពពួកត្រី ធូណា, សាឌីន ,ម៉ាគែរែល និងសាល់មុន ជាដើម។ អ្នកគួរធ្វើការទទួលទានវា អោយបាន ២ដង ក្នុងមួយសប្តាហ៍។
៥. ផ្កាខាត់ណាខៀវ និងស្ពៃក្តោប៖
តើអ្នកមានដឹងទេថា បន្លែទាំងពីរប្រភេទនេះ មានអត្ថប្រយោជន៍ប៉ុណ្ណាចំពោះអ្នក? ការទទួលទានពួកវា អោយបាន ៥ដង ក្នុងមួយសប្តាហ៍ នឹងអាចជួយបង្ការអ្នកបានពីជំងឺមហារីកបានដល់ ៥០ភាគរយ។ នេះក៏ដោយសារតែពួកវាមានផ្ទុកទៅដោយសារធាតុ sulforaphane ដែលជាសមាសធាតុគីមី ក្នុងការជួយបង្កើនដល់ផលិផលអង់ស៊ីម ដែលជួយការពារកោសិកា ពីការបំផ្លាញរបស់ពពួករ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត វាក៏មានផ្ទុកផងដែរនូវវីតាមីន C, beta carotene, sulphoraphane និង ប៉ូតាស្យូម។
៦.សណ្តែកសៀង៖
វាល្អបំផុតចំពោះសុខភាព ដោយសារវាសម្បូរទៅដោយសារធាតុ isoflavnes និងជាអ្នកបង្ការជំងឺមហារីកក្រពេញប្រូស្តាត បានយ៉ាងល្អ ព្រមទាំងប្រូតេអ៊ីននៃសណ្តែកសៀង ដែលល្អប្រើសើរបំផុត សម្រាប់កូឡេស្តេរ៉ូល។
៧. គ្រំសមុទ្រ៖
គឺជាអាហារដែលល្អចំពោះសុខភាព និងមានអត្ថប្រយោជន៍ជាច្រើនយ៉ាង។ ជាតិស័ង្កសី ដែលមាននៅក្នុងគ្រំសមុទ្រតែប៉ុន្មានគ្រាប់នេះ នឹងអាចជួយផ្គត់ផ្គង់នូវកត្តានៃសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ចំពោះសារធាតុស័ង្កសី ដែលរាងកាយត្រូវការ។
៨. គ្រប់ប្រភេទនៃផ្លែបឺរី៖
តើអ្នកមានដឹងទេថា ផ្លែបឺរី មានផ្ទុកនូវសមាសធាតុនៃកត្តាប្រឆាំងនឹងប្រតិកម្មអុកស៊ីត ច្រើនជាង ៤០០០ ប្រភេទផ្សេងៗគ្នា។ ដូច្នេះការទទួលវា គឺពិតជាល្អបំផុតសម្រាប់សុខភាពជាទូទៅរបស់អ្នក៕
ប្រភពពី៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com