ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រុសៗធាត់ៗ ចាំបាច់ត្រូវតែសម្រកទម្ងន់!
× ការឡើងទម្ងន់លើមនុស្សប្រុស អាចបណ្តាលមកពីកង្វះលំហាត់ប្រាណ ស្ត្រេស បញ្ហាអ័រម៉ូន និងរបបអាហារមិនត្រឹមត្រូវ។ ស្ថិតក្នុងជីវិត ដែលមានសន្តិភាពលឿន បុរសគឺជាមនុស្សដំបូងគេ ដែលងាយនឹងទទួលរងស្ត្រេស និងសម្ពាធដែលជាហេតុនាំអោយពួកគេ គ្មានពេលវេលា ដើម្បីធ្វើការអ្វីផ្សេងឡើយ។
ការធាត់ដុះក្បាលពោះជ្រុល គឺជាទម្ងន់នៃការធាត់ជ្រុលដ៏គ្រោះថ្នាក់បំផុត ព្រមទាំងអាចក្លាយជាឃាតកដ៏ស្ងប់ស្ងាត់ផងដែរ។ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺថ្លើម ឬជំងឺតម្រងនោមអាចជាឃាតកដ៏ចម្បងជាងគេ ជាពិសេសបើសិនអ្នកជក់បារី និងផឹកស្រា។
បុរសតែងតែចំណាយពេលជក់បារី និងផឹកស្រា ដើម្បីជាវិធីបំបាត់ស្ត្រេស និងដោះស្រាយទៅលើសម្ពាធ ក្នុងជីវិតប្រចាំថ្ងៃ។ បុរសភាគច្រើន មិនយកចិត្តទុកដាក់ទៅលើសុខភាពរបស់ពួកគេទេលុះត្រាតែមានសញ្ញានៃបញ្ហាសុខភាពកើតមាន។
បុរសក៏ជាមនុស្សចុងក្រោយគេ ដែលស្វែងរកសេវាព្យាបាល ហើយវាមានលក្ខណៈខុសពីមនុស្សស្រីដែលមានការត្រៀមខ្លួន ទុកជាមុនច្រើន។ បុរសអាចររក្សាបញ្ហាទម្ងន់របស់គេ តាមរយៈការហាត់ប្រាណជាទៀងទាត់ របបអាហារត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយសុខភាពល្អ។
មូលហេតុដែលការសម្រកទម្ងន់មានសារៈសំខាន់ សម្រាប់មនុស្សប្រុស ដោយសារតែការសម្រកទម្ងន់គឺជារឿងសំខាន់សម្រាប់បុរស ដើម្បីអាចទទួលបានជីវិតប្រកបដោយសុខភាពល្អ និងគ្មានជំងឺ។
ការដែលធាត់លើសទម្ងន់ មិនត្រឹមតែជារឿងមិនល្អទេ តែវាក៏ជាវិធីដ៏ល្អក្នុងការបើកផ្លូវអោយមានជំងឺធ្ងន់ធ្ងរៗ ជាច្រើនចូលជប់លៀងដែរ។ បញ្ហារំខានដល់ជីវិតរស់នៅ ឬធ្វើអោយអាយុខ្លី ដោយសារតែឡើងទម្ងន់ ធាត់ជ្រុល រួមមាន៖ ជំងឺលើសសម្ពាធឈាម ឬសម្ពាធឈាមឡើងខ្ពស់ និងបញ្ហាកូឡេស្តេរ៉ុល ជំងឺមហារីកជាពិសេសមហារីកពោះវៀនធំ ជំងឺទឹកនោមផ្អែមប្រភេទទី២ បញ្ហាថ្លើម ដូចជា ថ្លើមរីក ឬថ្លើមចេញខ្លាញ់ ជំងឺក្រហាយដើមទ្រូង ឬច្រាលទឹកអាស៊ីតពីក្រពះ រលាកសន្លាក់ រលាកសាច់ដុំជាពិសេសជង្គង់ ជំងឺលើថង់ទឹកប្រមាត់ ឬគ្រួសក្នុងថង់ទឹកប្រមាត់ បញ្ហាទាក់ទងនឹងសិច ជាដើម៕
ប្រភពពី៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com