ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រុសៗ​ធាត់ៗ ចាំបាច់​ត្រូវតែ​សម្រក​ទម្ងន់​!
13, Sep 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ការឡើង​ទម្ងន់​លើ​មនុស្ស​ប្រុស អាច​បណ្តាលមកពី​កង្វះ​លំ​ហាត់ប្រាណ ស្ត្រេ​ស បញ្ហា​អ័រម៉ូន និង​របប​អាហារ​មិន​ត្រឹមត្រូវ​។ ស្ថិតក្នុង​ជីវិត ដែលមាន​សន្តិភាព​លឿន បុរស​គឺជា​មនុស្ស​ដំបូង​គេ ដែល​ងាយ​នឹង​ទទួលរង​ស្ត្រេ​ស និង​សម្ពាធ​ដែលជា​ហេតុនាំអោយ​ពួកគេ គ្មាន​ពេលវេលា ដើម្បី​ធ្វើការ​អ្វី​ផ្សេង​ឡើយ​។​



​ការ​ធាត់​ដុះ​ក្បាលពោះ​ជ្រុល គឺជា​ទម្ងន់​នៃ​ការ​ធាត់​ជ្រុល​ដ៏​គ្រោះថ្នាក់​បំផុត ព្រមទាំង​អាច​ក្លាយជា​ឃាតក​ដ៏​ស្ងប់ស្ងាត់​ផងដែរ​។ ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺថ្លើម ឬ​ជំងឺ​តម្រងនោម​អាចជា​ឃាតក​ដ៏​ចម្បង​ជាងគេ ជាពិសេស​បើសិន​អ្នក​ជក់បារី និង​ផឹកស្រា​។​
 
​បុរស​តែងតែ​ចំណាយពេល​ជក់បារី និង​ផឹកស្រា ដើម្បី​ជា​វិធី​បំបាត់​ស្ត្រេ​ស និង​ដោះស្រាយ​ទៅលើ​សម្ពាធ ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ បុរស​ភាគច្រើន មិន​យកចិត្តទុកដាក់​ទៅលើ​សុខភាព​របស់​ពួកគេ​ទេ​លុះត្រា​តែមាន​សញ្ញា​នៃ​បញ្ហា​សុខភាព​កើតមាន​។​

​បុរស​ក៏​ជា​មនុស្ស​ចុងក្រោយ​គេ ដែល​ស្វែងរក​សេវា​ព្យាបាល ហើយ​វា​មាន​លក្ខណៈ​ខុសពី​មនុស្ស​ស្រី​ដែលមាន​ការត្រៀមខ្លួន ទុកជាមុន​ច្រើន​។ បុរស​អាចរ​រក្សា​បញ្ហា​ទម្ងន់​របស់គេ តាមរយៈ​ការហាត់​ប្រាណ​ជា​ទៀងទាត់ របប​អាហារ​ត្រឹមត្រូវ និង​មាន​របៀប​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។​
 
​មូលហេតុ​ដែល​ការ​សម្រក​ទម្ងន់​មាន​សារៈសំខាន់ សម្រាប់​មនុស្ស​ប្រុស ដោយសារតែ​ការ​សម្រក​ទម្ងន់​គឺជា​រឿង​សំខាន់​សម្រាប់​បុរស ដើម្បី​អាច​ទទួលបាន​ជីវិត​ប្រកបដោយ​សុខភាព​ល្អ និង​គ្មាន​ជំងឺ​។​

​ការដែល​ធាត់​លើស​ទម្ងន់ មិន​ត្រឹមតែ​ជា​រឿង​មិនល្អ​ទេ តែ​វា​ក៏​ជា​វិធី​ដ៏​ល្អ​ក្នុងការ​បើកផ្លូវ​អោយមាន​ជំងឺ​ធ្ងន់ធ្ងរៗ ជាច្រើន​ចូល​ជប់លៀង​ដែរ​។ បញ្ហា​រំខាន​ដល់​ជីវិត​រស់នៅ ឬ​ធ្វើអោយ​អាយុ​ខ្លី ដោយសារតែ​ឡើង​ទម្ងន់ ធាត់​ជ្រុល រួមមាន​៖ ជំងឺ​លើស​សម្ពាធ​ឈាម ឬ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បញ្ហា​កូ​ឡេ​ស្តេ​រ៉ុល ជំងឺមហារីក​ជាពិសេស​មហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ បញ្ហា​ថ្លើម ដូចជា ថ្លើម​រីក ឬ​ថ្លើម​ចេញ​ខ្លាញ់ ជំងឺ​ក្រហាយ​ដើមទ្រូង ឬ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ រលាក​សន្លាក់ រលាក​សាច់ដុំ​ជាពិសេស​ជង្គង់ ជំងឺ​លើ​ថង់ទឹកប្រមាត់ ឬ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ បញ្ហា​ទាក់ទង​នឹង​សិច ជាដើម​៕

​ប្រភពពី​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com