ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ក្មេង​ដែល​រាងកាយ​លូតលាស់​យឺតយ៉ាវ មាន​អាកា​រៈទាំង​នេះ​
14, Sep 2017 , 8:39 am         560
រូបភាព
ដោយ: ថ្មីៗ
​ក្មេងៗ​មានការ​លូតលាស់​ក្នុង​អត្រា​មួយ​ខុសៗ​គ្នា ប៉ុន្តែ​ភាគច្រើន​គឺមាន​លក្ខណៈ​ទូទៅ​មួយ​ប៉ុណ្ណោះ​។ បើសិនជា​កូន​ទើបតែ​ចេះ​ដើរ​តេសតាស​ហាក់បីដូចជា​មិនមាន​ការលូតលាស់​តាម​កម្រិត​មធ្យម​ភាព​គេ​ទេ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​វាយតម្លៃ​។​


​ខាងក្រោម​នេះ​គឺជា​សញ្ញា​ប្រកាសអាសន្ន​នៃ​បញ្ហា​ណាមួយ​ដែល​កើត​ឡើងលើ​ក្មេង​ទើប​ចេះ​ដើរ​តេសតាស និង​បញ្ជាក់ថា​គេ​មានការ​លូតលាស់​រាងកាយ​យឺតយ៉ាវ​ហើយ​៖

​អាយុ ១២ ទៅ​១៨​ខែ​
•    អាយុ ១៣​ខែ ពិបាក​ក្នុងការ​អង្គុយ​ចោងហោង​លេង​
•    អាយុ ១៣​ខែ ពិបាក​ក្នុងការ​ឡើងលើ​កៅអីអង្គុយ​
•    អាយុ ១៣​ខែ មិនអាច​ប្រើ​ដៃ​ចាប់​របស់​ញ៉ាំ​បាន​
•    អាយុ ១៥​ខែ ពិបាក​កាន់​ចាប់​ខ្មៅ​ដៃ ឬ​របស់​លេង​អ្វីមួយ​ភ្លាមៗ​
•    អាយុ ១៥​ខែ ពិបាក​ងើប​ពី​ដី​ដោយ​ខ្លួនឯងបាន​
•    អាយុ ១៥​ខែ មិនអាច​ឡើង​កាំជណ្តើរ​បាន​
•    អាយុ ១៨​ខែ មិនអាច​ដើរ​បាន​
•    អាយុ ១៨​ខែ មិនអាច​ដោះ​ស្រោម​ជើងបាន​
•    អាយុ ១៨​ខែ មិនចេះ​ទាត់​បាល់​ដែល​ធំៗ​
•    អាយុ ១៨​ខែ ពិបាក​ដើរ​ចុះ​ជណ្តើរ​ជាមួយនឹង​ការ​កាន់​បង្កាន់ដៃ​ដោយ​ដៃ​ម្ខាង​
•    ក្រោយពី​ចេះ​ដើរ​បាន​ច្រើន​ខែ​ហើយ តែ​មិនអាច​ដើរ​លើ​កែងជើង​ធម្មតា​បាន​
•    ចេះតែ​ដើរ​លើ​ម្រាមជើង​ជាប់​រហូត​

​អាយុ ១៩ ទៅ​២៤​ខែ​
•    អាយុ ២១​ខែ មិនអាច​បើក​ទំព័រ​សៀវភៅ​ដែលជា​សន្លឹង​ក្រាសៗ​បាន​
•    អាយុ ២១​ខែ ពិបាក​ដើរ​ឡើង​ចុង​ជណ្តើរ​ដោយមាន​បង្កាន់ដៃ​
•    អាយុ ២១​ខែ មិនអាច​ទាត់​បាល់​ធំៗ​បាន​
•    អាយុ ២៤​ខែ មិនអាច​កាន់​ខ្មៅ​ដៃ​បាន​
•    អាយុ ២៤​ខែ មិន​ចង់​ឈរជើង​មួយ​
•    អាយុ ២៤​ខែ មិនអាច​រុញ​របស់​លេង​ដែលមាន​កង់​បាន​
•    អាយុ ២៤​ខែ មិនអាច​ទាត់​បាល់​ធំៗ​នៅពេល​គេ​សុំ​ឲ្យ​ទាត់​បាន​
•    អាយុ ២៤​ខែ មិនអាច​ប្រើ​ស្លាបព្រា​បាន​ត្រឹមត្រូវ​
•    អាយុ ២៤​ខែ មិនអាច​រត់​បាន​ត្រឹមត្រូវ​

​អាយុ ២៥ ទៅ​៣០​ខែ​
•    អាយុ ៣០​ខែ មិនអាច​ដើរ​ម្នាក់ឯង​បាន​
•    អាយុ ៣០​ខែ មិនអាច​បើក​ទំព័រ​សៀវភៅ​បាន​
•    អាយុ ៣០​ខែ មិនអាច​ចេះ​ធាក់​កង់​
•    អាយុ ៣០​ខែ មិនអាច​ឈរជើង​មួយ​បាន​

​អាយុ ៣១ ទៅ​៣៦​ខែ​
•    អាយុ ៣៦​ខែ មិនអាច​ដើរ​ចុះ​ជណ្តើរ​ដោយ​ឆ្លាស់​ជើង​ម្តង​ម្ខាងៗ​បាន​
•    អាយុ ៣៦​ខែ មិនអាច​ចេះ​ប្រើ​កន្ត្រៃ​កាត់​
•    អាយុ ៣៦​ខែ មិនអាច​ឈរជើង​មួយរយៈ​ពេល ២​វិនាទី​បាន​
•    អាយុ ៣៦​ខែ មិនអាច​បោះ​បាល់​បាន​
•    អាយុ ៣៦​ខែ មិនអាច​លាងដៃ និង​ជូត​ដៃ​ខ្លួនឯងបាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1415next