ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេងដែលរាងកាយលូតលាស់យឺតយ៉ាវ មានអាការៈទាំងនេះ
× ក្មេងៗមានការលូតលាស់ក្នុងអត្រាមួយខុសៗគ្នា ប៉ុន្តែភាគច្រើនគឺមានលក្ខណៈទូទៅមួយប៉ុណ្ណោះ។ បើសិនជាកូនទើបតែចេះដើរតេសតាសហាក់បីដូចជាមិនមានការលូតលាស់តាមកម្រិតមធ្យមភាពគេទេ យកល្អគួរតែទៅជួបពេទ្យដើម្បីវាយតម្លៃ។
ខាងក្រោមនេះគឺជាសញ្ញាប្រកាសអាសន្ននៃបញ្ហាណាមួយដែលកើតឡើងលើក្មេងទើបចេះដើរតេសតាស និងបញ្ជាក់ថាគេមានការលូតលាស់រាងកាយយឺតយ៉ាវហើយ៖
អាយុ ១២ ទៅ១៨ខែ
• អាយុ ១៣ខែ ពិបាកក្នុងការអង្គុយចោងហោងលេង
• អាយុ ១៣ខែ ពិបាកក្នុងការឡើងលើកៅអីអង្គុយ
• អាយុ ១៣ខែ មិនអាចប្រើដៃចាប់របស់ញ៉ាំបាន
• អាយុ ១៥ខែ ពិបាកកាន់ចាប់ខ្មៅដៃ ឬរបស់លេងអ្វីមួយភ្លាមៗ
• អាយុ ១៥ខែ ពិបាកងើបពីដីដោយខ្លួនឯងបាន
• អាយុ ១៥ខែ មិនអាចឡើងកាំជណ្តើរបាន
• អាយុ ១៨ខែ មិនអាចដើរបាន
• អាយុ ១៨ខែ មិនអាចដោះស្រោមជើងបាន
• អាយុ ១៨ខែ មិនចេះទាត់បាល់ដែលធំៗ
• អាយុ ១៨ខែ ពិបាកដើរចុះជណ្តើរជាមួយនឹងការកាន់បង្កាន់ដៃដោយដៃម្ខាង
• ក្រោយពីចេះដើរបានច្រើនខែហើយ តែមិនអាចដើរលើកែងជើងធម្មតាបាន
• ចេះតែដើរលើម្រាមជើងជាប់រហូត
អាយុ ១៩ ទៅ២៤ខែ
• អាយុ ២១ខែ មិនអាចបើកទំព័រសៀវភៅដែលជាសន្លឹងក្រាសៗបាន
• អាយុ ២១ខែ ពិបាកដើរឡើងចុងជណ្តើរដោយមានបង្កាន់ដៃ
• អាយុ ២១ខែ មិនអាចទាត់បាល់ធំៗបាន
• អាយុ ២៤ខែ មិនអាចកាន់ខ្មៅដៃបាន
• អាយុ ២៤ខែ មិនចង់ឈរជើងមួយ
• អាយុ ២៤ខែ មិនអាចរុញរបស់លេងដែលមានកង់បាន
• អាយុ ២៤ខែ មិនអាចទាត់បាល់ធំៗនៅពេលគេសុំឲ្យទាត់បាន
• អាយុ ២៤ខែ មិនអាចប្រើស្លាបព្រាបានត្រឹមត្រូវ
• អាយុ ២៤ខែ មិនអាចរត់បានត្រឹមត្រូវ
អាយុ ២៥ ទៅ៣០ខែ
• អាយុ ៣០ខែ មិនអាចដើរម្នាក់ឯងបាន
• អាយុ ៣០ខែ មិនអាចបើកទំព័រសៀវភៅបាន
• អាយុ ៣០ខែ មិនអាចចេះធាក់កង់
• អាយុ ៣០ខែ មិនអាចឈរជើងមួយបាន
អាយុ ៣១ ទៅ៣៦ខែ
• អាយុ ៣៦ខែ មិនអាចដើរចុះជណ្តើរដោយឆ្លាស់ជើងម្តងម្ខាងៗបាន
• អាយុ ៣៦ខែ មិនអាចចេះប្រើកន្ត្រៃកាត់
• អាយុ ៣៦ខែ មិនអាចឈរជើងមួយរយៈពេល ២វិនាទីបាន
• អាយុ ៣៦ខែ មិនអាចបោះបាល់បាន
• អាយុ ៣៦ខែ មិនអាចលាងដៃ និងជូតដៃខ្លួនឯងបាន៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com