ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិចនិច ៦ យ៉ាង ក្នុងការគិត និងស្រមៃបែបស្ថាបនាច្នៃប្រឌិត
× តិចនិចទាំង ៦ យ៉ាងនោះ រួមមាន៖ ១-ជឿថាអាចធ្វើបាន ២-កុំឲ្យគំនិតចាស់ៗមកបន្ទុចបង្អាក់គំនិតថ្មី ៣-សួរខ្លួនឯងជារៀងរាល់ថ្ងៃថា "តើធ្វើដូចម្តេចឲ្យល្អជាងនេះ" ៤-សួរខ្លួនឯងថា "តើត្រូវធ្វើដូចម្តេច ឲ្យបានច្រើនជាងនេះ?" ៥-ស្តាប់គេនិយាយ និង ៦-បើកចំហចិត្តឲ្យទូលាយ។
១-ជឿថាអាចធ្វើបាន៖
ពេលអ្នកជឿថា អ្វីមួយអាចធ្វើបាន ចិត្តរបស់អ្នកនឹងរកមធ្យោបាយ ដើម្បីធ្វើ ព្រោះយើងជឿថា មានផ្លូវដោះស្រាយ។
២-កុំឲ្យគំនិតចាស់ៗមកបន្ទុចបង្អាក់គំនិតថ្មី៖
ទទួលស្គាល់គំនិតថ្មី ហ៊ានសាកល្បង រកមើលមធ្យោបាយថ្មីៗ វាយលុកទៅមុខនូវគ្រប់អ្វីៗ ដែលខ្លួនធ្វើ។
៣-សួរខ្លួនឯងជារៀងរាល់ថ្ងៃថា "តើធ្វើដូចម្តេចឲ្យល្អជាងនេះ?"៖
ពុំមានអ្វីមកទប់ស្កាត់ ឬមករារាំងដល់អ្នកទេ កាលបើអ្នកសួរថា "តើយើងនឹងធ្វើដូចម្តេចឲ្យបានល្អជាងនេះ?"... ចម្លើយមុខជានឹងផុសឡើង រង់ចាំទទួលចុះ។
៤-សួរខ្លួនឯងថា "តើត្រូវធ្វើដូចម្តេចឲ្យបានច្រើនជាងនេះ?"៖
សមត្ថភាពនៃការធ្វើការងារ ជាសភាវៈផ្លូវចិត្ត។ សំណួរបែបនេះ នឹងបញ្ជូនជាសញ្ញាឲ្យចិត្តរបស់អ្នកធ្វើការរិះរកវិធីកាត់បន្ថយនូវអ្វីដែលមិនចាំបាច់។
៥-ស្តាប់គេនិយាយ៖
អ្នកគិតជ្រៅ ចូលចិត្តស្តាប់។ អ្នកគិតរាក់ ចូលចិត្តនិយាយ។
៦-បើកចំហចិត្តឲ្យទូលាយ៖
ដើម្បីដាស់ចិត្តរបស់អ្នកឲ្យកម្រើកពង្រីកវាឲ្យកាន់តែទូលាយជាមួយអ្នកណា ដែលជួយឲ្យអ្នកទទួលបានគំនិតថ្មីៗ មធ្យោបាយថ្មីៗ ក្នុងការធ្វើអ្វីផ្សេងៗ ព្រមទាំងចូលប្រឡូកជាមួយអ្នកដែលមានអាជីពផ្សេងៗ បានកាន់តែច្រើន កាន់តែល្អ។ បញ្ជាក់ខ្លួនឯងថា "ខ្ញុំធ្វើនៅពេលនេះ"៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com