ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តិច​និ​ច ៦ យ៉ាង ក្នុង​ការគិត និង​ស្រមៃ​បែប​ស្ថាបនា​ច្នៃប្រឌិត​
13, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តិច​និ​ច​ទាំង ៦ យ៉ាងនោះ រួមមាន​៖ ១-​ជឿថា​អាច​ធ្វើបាន ២-​កុំ​ឲ្យ​គំនិត​ចាស់ៗ​ម​កប​ន្ទុ​ច​បង្អាក់​គំនិត​ថ្មី ៣-​សួរ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា "​តើ​ធ្វើ​ដូចម្តេច​ឲ្យ​ល្អ​ជាង​នេះ​" ៤-​សួរ​ខ្លួនឯង​ថា "​តើ​ត្រូវធ្វើ​ដូចម្តេច ឲ្យ​បាន​ច្រើនជាង​នេះ​?" ៥-​ស្តាប់​គេ​និយាយ និង ៦-​បើកចំហ​ចិត្ត​ឲ្យ​ទូលាយ​។​



១-​ជឿថា​អាច​ធ្វើបាន​៖
​ពេល​អ្នក​ជឿថា អ្វីមួយ​អាចធ្វើ​បាន ចិត្ត​របស់​អ្នកនឹង​រក​មធ្យោបាយ ដើម្បី​ធ្វើ ព្រោះ​យើង​ជឿថា មាន​ផ្លូវ​ដោះស្រាយ​។​

២-​កុំ​ឲ្យ​គំនិត​ចាស់ៗ​ម​កប​ន្ទុ​ច​បង្អាក់​គំនិត​ថ្មី​៖
​ទទួលស្គាល់​គំនិត​ថ្មី ហ៊ាន​សាកល្បង រកមើល​មធ្យោបាយ​ថ្មីៗ វាយលុក​ទៅមុខ​នូវ​គ្រប់​អ្វីៗ ដែល​ខ្លួន​ធ្វើ​។​

៣-​សួរ​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា "​តើ​ធ្វើ​ដូចម្តេច​ឲ្យ​ល្អ​ជាង​នេះ​?"៖
​ពុំមាន​អ្វី​មក​ទប់ស្កាត់ ឬ​មករា​រាំង​ដល់​អ្នក​ទេ កាលបើ​អ្នក​សួរថា "​តើ​យើង​នឹងធ្វើ​ដូចម្តេច​ឲ្យ​បានល្អ​ជាង​នេះ​?"... ចម្លើយ​មុខជា​នឹង​ផុស​ឡើង រង់ចាំ​ទទួល​ចុះ​។​

៤-​សួរ​ខ្លួនឯង​ថា "​តើ​ត្រូវធ្វើ​ដូចម្តេច​ឲ្យ​បាន​ច្រើនជាង​នេះ​?"៖
​សមត្ថភាព​នៃ​ការធ្វើការងារ ជាស​ភាវៈ​ផ្លូវចិត្ត​។ សំណួរ​បែបនេះ នឹង​បញ្ជូន​ជា​សញ្ញា​ឲ្យ​ចិត្ត​របស់​អ្នកធ្វើការ​រិះរក​វិធី​កាត់បន្ថយ​នូវ​អ្វីដែល​មិនចាំបាច់​។​

៥-​ស្តាប់​គេ​និយាយ​៖
​អ្នក​គិត​ជ្រៅ ចូលចិត្ត​ស្តាប់​។ អ្នក​គិត​រាក់ ចូលចិត្ត​និយាយ​។​

៦-​បើកចំហ​ចិត្ត​ឲ្យ​ទូលាយ​៖
​ដើម្បី​ដាស់​ចិត្ត​របស់​អ្នក​ឲ្យ​កម្រើក​ពង្រីក​វា​ឲ្យ​កាន់តែ​ទូលាយ​ជាមួយ​អ្នកណា ដែល​ជួយ​ឲ្យ​អ្នកទទួលបាន​គំនិត​ថ្មីៗ មធ្យោបាយ​ថ្មីៗ ក្នុងការ​ធ្វើ​អ្វី​ផ្សេងៗ ព្រមទាំង​ចូលប្រឡូក​ជាមួយ​អ្នក​ដែលមាន​អាជីព​ផ្សេងៗ បាន​កាន់តែច្រើន កាន់តែ​ល្អ​។ បញ្ជាក់​ខ្លួនឯង​ថា "​ខ្ញុំ​ធ្វើ​នៅពេលនេះ​"៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com