អត្ថបទពាណិជ្ជកម្ម
អតិថិជន​ទី​៣​នៅ​ផ្សារ​ព្រែក​ភ្នៅ​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ក្នុងឱកាស​ភ្ជុំបិណ្ឌ​
13, Sep 2017 , 2:44 pm        
រូបភាព
​ឈ្នះ​ទៀតហើយ​ជាមួយនឹង​ទឹកប្រាក់​១០០០​ដុល្លារ​ពី​កម្មវិធី​សប្តាហ៍​មហា​សំណាង​របស់​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​ថ្ងៃនេះ​រង្វាន់​ធំ​ទឹកប្រាក់​ចំនួន​១០០០​ដុល្លារ​ត្រូវ​បានឈ្នះ​ទៅលើ​គ្រួសារ​អ្នកស្រី សារឿន ជា​អាជីវ​ករលក់​ចាប់ហួយ​នៅ​ផ្សារ​ព្រែក​ភ្នៅ ក្នុង​រាជ​ធា​នៅ​ភ្នំពេញ និង​ស្វាមី គឺ លោក ស៊ូ វុ​ទ្ឋ ដែលជា​មន្ត្រីរាជការ​ដោយ​ពួកគាត់​បាន​ចំណាយ​ត្រឹមតែ​២០០០​រៀល​តែប៉ុណ្ណោះ​ដើម្បី​ឈ្នះ ។​

​អ្នកស្រី វ៉ាង សារឿន និយាយថា​អ្នកស្រី​ធ្លាប់តែ​ឃើញ​គេ​ឈ្នះ​នូវ​ទឹកប្រាក់​ដ៏​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​នេះ ផ្សព្វផ្សាយ​ជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​នានា ទើប​ធ្វើ​ឲ្យ​អ្នកស្រី​សម្រេចចិត្ត​ចំណាយ​នូវ​ទឹកប្រាក់​តិចតួច​ដើម្បី​ផ្សេង​សំណាង​នឹង​គេ​។ គាត់​បាន​បន្តទៀតថា ខ្ញុំ​ទើបតែ​ចេះ​លេង​ថ្មីៗ​នេះ​ទេ ដោយសារ​ឃើញ​មាន​ការចាប់​រង្វាន់​ពិតៗ​រៀងរាល់​ល្ងាច អញ្ចឹង​ក៏​ទៅ​សាក​ផ្សងសំណាង​ខ្លួនឯង​។ អ្វីដែល​សំខាន់​នោះ​គឺ​យើង​ចាក​ខុស​ហើយ នៅ​អាច​ទុក​ចុង​សន្លឹកឆ្នោត​ដើម្បី​ផ្ទៀង​រង្វាន់​ទៀត ហើយ​ដល់ពេល​ល្ងាច​មិញ​គេ​ប្រាប់ថា​ចុងសន្លឹក​ឆ្នោត​ខ្ញុំ​ឈ្នះ​រង្វាន់​ធំ​ហើយ ថា​ខ្ញុំ​អរ​និង​រំភើប​មែនទែន ខ្ញុំ​មិន​នឹកស្មាន​ដល់​ថា​ត្រូវ​រង្វាន់​ហ្នឹង​ពិតប្រាកដ​មែន​សោះ​។



​លោក ស៊ូ វុ​ធ​ដែលជា​ស្វាមី ក៏បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​ទទួល​រង្វាន់​នោះ​ថា​លោក ហាក់​គ្មាន​ជំនឿ​ក្នុងការ​ឈ្នះ​នូវ​រង្វាន់​ធំ ដែល​សន្លឹកឆ្នោត​ខ្លួន​ចាក់​ខុស​នោះទេ តែ​ដល់​ពេលដែល​ភរិយា​របស់ខ្លួន​ឈ្នះ​ពិតមែន ទើប ជឿជាក់ថា​ក្រុម​ផ្សព្វផ្សាយ​អំពី​សប្តាហ៍​មហា​សំណាង​មិន​ឆបោក​អតិថិជន​ខ្លួន​ឡើយ​។

​សូម​រំលឹក​ដល់​បងប្អូន​ពុក​ម៉ែ ដែល​ចាក់​ឆ្នោត​មហា​សំណាង ទោះជា​លេខ​ដែល​បងប្អូន ពុក​ម៉ែ​ចាក់​នោះ​ត្រូវ​រឺ មិនត្រូវ​ក៏ដោយ សូម​បងប្អូន ពុក​ម៉ែ​ទុក​កន្ទុយ​សន្លឹក​នោះ​ដើម្បី​ទុក​ផ្ទៀង​យក​រង្វាន់​លុយ​១០០០​ដុល្លារ​ម្តងទៀត ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​នៅ​រៀងរាល់​ម៉ោង ៦:៣០ នាទី​ល្ងាច​។ សូម​បងប្អូន ពុក​ម៉ែ​កុំ​ភ្លេច​យក​កន្ទុយ​សន្លឹកឆ្នោត​ពី​កូន​ក​ញ្ជ្រែ​ង​កត់​ឆ្នោត ព្រោះ​សន្លឹកឆ្នោត​នោះ​ក្រុមហ៊ុន​មិន​គិតលុយ​ពី​បងប្អូន​ពុក​ម៉ែ​ទេ នេះ​គឺជា​ការផ្តល់​ឱកាស​ម្តង​ទៀត ដើម្បី​ឈ្នះ​រង្វាន់​ធំ​លុយ​សុទ្ធ​ជា​ទឹកប្រាក់​ចំនួន ១,០០០​ដុល្លារ រៀងរាល់ថ្ងៃ ។​

​ចំពោះ​អតិថិជន​បន្ទាប់​គឺ​ត្រូវបាន​ទៅ​អតិថិជន​ដែល​កាន់​នូវ​កន្ទុយ​សន្លឹកឆ្នោត​លេខ​៖
១៧០៩១២០១០៦៨០៦៣៥
​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​៖ ០៧០  ២៣៥ ២៣៥  / ០៩៩ ២៣៥ ២៣៥  ៕





( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com