ជាតិ
១១​ថ្ងៃ មាន​ពលរដ្ឋ​តែ​ជាង​៦​ម៉ឺន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
13, Sep 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧ ប្រជាពលរដ្ឋ​ចំនួន ៦៧,៧៦៣ នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បើ​ឆ្នោត (​គ​.​ជ​.​ប )​។​



​សេចក្តីជូនដំណឹង​រប​ស់គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា បើ​បូ​កប​ញ្ជូ​ល​ឈ្មោះ​អ្នកបោះឆ្នោត ក្នុង​ឆ្នាំ​២0១៦ ជាមួយ​ឈ្មោះ​អ្នកបោះឆ្នោត ក្នុង​ឆ្នាំ​២0១៧ អ្នកបោះឆ្នោត​សរុប មាន​ចំនួន ៧,៩៣២,៤៣៥ នាក់​ហើយ នៅក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​បច្ចុប្បន្ន​។ បើតាម​សេចក្តីជូនដំណឹង​របស់​គ​.​ជ​.​ប ដដែល ប្រជាពលរដ្ឋ​ចំនួន ៧,៨៦៥,00៣ នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៦ សម្រាប់​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ កន្លងទៅ​។

​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៧​នេះ គឺ​សម្រាប់តែ​ប្រជាពលរដ្ឋ ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៦ ប៉ុណ្ណោះ​។ បើតាម​គ​.​ជ​.​ប ប្រជាពលរដ្ឋ​ប្រមាណ ១​លាន និង​៦​សែន​នាក់​ទៀត ដែល​មិនបាន​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៦ ដូច្នេះ​ពួកគេ ត្រូវតែទៅ​ចុះឈ្មោះ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨​។

​ចំណែក ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៦ នឹងមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨ តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ចុះឈ្មោះ​សាជាថ្មី​ឡើយ​។ យ៉ាងណា ប្រជាពលរដ្ឋ​ទាំងនោះ ក៏​ត្រូវតែទៅ​ពិនិត្យ​ឈ្មោះ​របស់ខ្លួន នៅតាម​ឃុំ​-​សង្កាត់ ឡើងវិញ​ដែរ​៕


Tag:
 ​បោះឆ្នោតជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com