កីឡាអន្តរជាតិ
អន្តរជាតិ
Champion League៖ ក្រុម​ខ្លាំង​សុទ្ធតែ​អាច​រក​៣​ពិន្ទុ​បាន​នៅ​ថ្ងៃ​បើកឆាក
13, Sep 2017 , 3:24 pm        
រូបភាព
​ក្រុម Manchester United, Chelsea Bayern Munich, Paris Saint German និង Barcelona សុទ្ធតែ​អាច​រក ៣​ពិន្ទុ​បាន​នៅ​ថ្ងៃ​បើកឆាក​ការប្រកួត​ពានរង្វាន់ UEFA Champion League ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នា​រាត្រី​ថ្ងៃទី​១២ រំលង​អា​ធ្រា​តុ [​ម៉ោង​នៅ​កម្ពុជា​]​។​



 ក្រោយ​ខកខាន​ចូលរួម​ដណ្តើមពាន​រង្វាន់​កំពូល​នៅ​តំបន់​អឺរ៉ុប​កាលពី​ឆ្នាំមុន ក្រុម​បិសាច​ក្រហម Manchester United បាន​បើ​យុទ្ធនាការ​របស់ខ្លួន​សារជាថ្មី​ដោយ​យកឈ្នះ​ក្រុម​មកពី​លី​ក​កំពូល​ស្វី​ស FC Basel ក្នុង​លទ្ធផល ៣-០ នៃ​ការប្រកួត​ដំបូង​ក្នុង​ពូ​ល A​។​

​គ្រាប់​បាល់​ដំបូង​ធ្វើបាន​ដោយ Marouane Fellaini នៅ​នាទី ៣៥ ក្រោយ​ប្តូរ​ចូល​ជំនួស Paul Pogba ដែល​របួស​មិនអាច​បន្ត​ការប្រកួត​បាន​។ គ្រាប់​បាល់​ទី​២​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី Romelu Lukaku នៅ​នាទី ៥៣ មុនពេល Marcus Rashford បន្ថែម​មួយគ្រា​ប់​ទៀត​មុន​ចប់​ការប្រកួត ដោយ​លទ្ធផល​ចុងក្រោយ Manchester United ឈ្នះ Basel ៣-០​។



Lionel Messi បាន​ជួយ​ក្រុម Barcelona អាច​សងសឹក Juventus វិញ​បាន​ក្រោយ​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ម្នាក់ឯង ក្នុង​ជ័យជម្នះ ៣-០ ក្នុង​ទឹកដី Camp Nou នៃ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល D​។ ២​គ្រាប់​របស់ Messi ធ្វើបាន​នៅ​នាទី ៤៥ និង ៦៩ ចំណែក​១​គ្រាប់​ទៀត​ធ្វើបាន​ដោយ​ខ្សែបម្រើ Ivan Rakitic នាទី ៥៦​។​



​សម្រាប់​ក្រុម​ដែល​ស្ថិតនៅ​ពូ​ល B ពីរ​ក្រុម​រួម Bayern Munich និង Paris Saint German សុទ្ធតែ​អាច​ទទួលបាន​ជោគជ័យ​នៅ​ថ្ងៃ​បើកឆាក​ដូចគ្នា​។​

​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង​អាច​រក​៣​ពិន្ទុ​បាន​ពី​ក្រុម Anderlecht ក្នុង​លទ្ធផល ៣-០ លើ​ទឹកដី​ខ្លួន​។ ៣​គ្រាប់​របស់ Bayern Munich រកបាន​ដោយ Robert Lewandowski, Thiago Alcantara និង Joshua Kimmich​។​



​រីឯ​ក្រុម​ជើងឯក​រង​របស់ Ligue1 បារាំង​រដូវ​កាល​មុន អាច​រកបាន​ដល់​ទៅ ៥​គ្រាប់​ឯណោះ​លើក​ក្រុម Celtic​។ គ្រាប់​ដំបូង​ធ្វើ​របស់ PSG រកបាន​ដោយ​ខ្សែប្រយុទ្ធ​ដែល​តម្លៃ​ថ្លៃ​ជាង​លើ​លោក Neymar ហើយ​គ្រាប់​បាល់​ទី​២ រកបាន​ដោយ​កីឡាករ​ថ្លៃ​ទី​២​លោក Kylian Mbappe និង​២​គ្រាប់​ធ្វើបាន​ដោយ Edinson Cavani និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ Celtic​។​



​ក្រុម​មកពី​អង់គ្លេស​មួយទៀត និង​ជា​ម្ចាស់​ពាន Premier League រដូវ​កាល​មុន Chelsea អាច​រកបាន​ដល់​ទៅ ៦​គ្រាប់​សម្រាប់​ប្រកួត​ដំបូង​លើ​ក្រុម Qarabag FK ដែល​ស្ថិតនៅ​ពូ​ល C​។​

៦​គ្រាប់​របស់​ក្រុម​រហស្សនាម​តោ​ខៀវ​ធ្វើបាន​ដោយ Pedro Rodriguez, Davide Zappacosta, Cesar Azpilicueta, Tiemoue Bakayoko, Michy Batshuayi និង​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Maksim Medvedev៕



​ខាងក្រោម​នេះ​ជា​លទ្ធផល​ប្រកួត​ថ្ងៃ​ដំបូង​ចាប់ពី​ពូ​ល A ដល់ D នៃ​ក្របខណ្ឌ UEFA Champion League៖

​ពូ​ល A៖ Benfica ២-៣ CSKA Moscow, Manchester United ៣-០ FC Basel  

​ពូ​ល B៖ Bayern Munich ៣-០ Anderlecht, Celtic ០-៥ Paris St-Germain
     

​ពូ​ល C៖ Chelsea ៦-០ Qarabag, Roma ០-០ Atletico Madrid

​ពូ​ល D៖ Barcelona ៣-០ Juventus , Olympiakos ២-៣ Sporting


Tag:
 បាល់ទាត់​
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com