សាលារៀនសង្គមកីឡា Smart-PSE-RMF ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ដំណាលគ្នានឹងទីលានបាល់ទាត់សិប្បនិម្មិតដែលមានទំហំខ្នាតអន្តរជាតិថ្មីសន្លាង ដែលទទួលការឧបត្ថម្ភទាំងស្រុងពីក្រុមហ៊ុនស្មាត អាស្យាតា (“Smart”) ។ គម្រោងនេះត្រូវបានសម្របសម្រួលដោយអង្គការ PSE ដោយសហការជាមួយនឹងស្ថាប័នមនុស្សធម៌អន្តរជាតិ គឺមូលនិធិ Real Madrid (“RMF”) ដែលធ្លាប់បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយនឹងអង្គការ PSE កាលពីឆ្នាំ ២០១៥ ដើម្បីជួយដល់កុមារដែលគ្មានឱកាសទទួលបានការអប់រំត្រឹមត្រូវ ឲ្យមានអនាគតកាន់តែប្រសើរ។