ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិស្សនិទ្ទេស A ៤៧នាក់នៅសៀមរាប នឹងបានម៉ូតូម្នាក់១គ្រឿងនាថ្ងៃទី១៧ ខែកញ្ញា
14, Sep 2017 ,
8:59 am
រូបភាព
«លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប»
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសប្រាប់សិស្សានុសិស្ស រួមទាំងអាណាព្យាបាល នៃសិស្សជាប់និទ្ទេស A ទាំង៤៧រូប នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាក់ទងនឹងពិធីប្រគល់ម៉ូតូនាថ្ងៃទី១៧ ខែកញ្ញា ខាងមុខ ដោយមានការចូលរួមពីសំណាក់សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកអភិបាលខេត្ត ឃឹម ប៊ុនសុង។
នាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កន្លងមក ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាខេត្ត-រាជធានី ដែលមានជ័យលាភីនិទ្ទេស A ច្រើនជាងគេ ដោយក្នុងនោះមានរហូតដល់ទៅ៤៧នាក់។
ជ័យលាភីទាំង៤៧នាក់ មានសិស្សនៅវិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន ២២រូប វិទ្យាល័យ អង្គរ ៦រូប វិទ្យាល័យ ពួក ៤រូប វិទ្យាល័យអន្តរជាតិភ្យូឆឺប្រាយ ៨រូប វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ ១រូប វិទ្យាល័យ អេសអូអេស ២រូប វិទ្យាល័យ បន្ទាយស្រី ១រូប វិទ្យាល័យ ដុំដែក ២រូប និងវិទ្យាល័យ កំពង់ក្តី ចំនួន១រូប។ ជ័យលាភីទាំងអស់ នឹងទទួលបានម៉ូតូម្នាក់១គ្រឿង។
បើតាមប្រភពដែលសារព័ត៌មានថ្មីៗទទួលបាន ជ័យលាភីនិទ្ទេស A ១២នាក់នៅព្រៃវែង ១២នាក់នៅបន្ទាយមានជ័យ និង២៣នាក់នៅបាត់ដំបង ក៏នឹងទទួលបានកាដូពីលោក ស សុខា អនុប្រធានគណៈកម្មាធិការថ្នាក់កណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ផងដែរ ប៉ុន្តែមិនទាន់បញ្ជាក់ពីថ្ងៃនៃការរៀបចំពិធីនោះឡើយ។
ដោយឡែក លោក ស្រៀង សុផល អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមរយៈបណ្តាញតេឡេក្រាមថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នឹងឧបត្ថម្ភទូរសព្ទiphone ម្នាក់មួយគ្រឿង ដល់សិស្សជាប់និទ្ទេសA ទាំង១២នាក់ក្នុងខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តកោះកុងឯណោះវិញ សិស្សឈ្មោះ លូន ជូលៀង មកពីវិទ្យាល័យស្រែអំបិល ដែលជាសិស្សតែម្នាក់គត់ទទួលបាននិទ្ទេស A សម្រាប់ខេត្តនេះ ក៏ត្រូវទទួលបានប្រាក់ឧបត្ថម្ភពីអ្នកស្រី មិថុនា ភូថង ដែលជាអភិបាលខេត្តផងដែរ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៧នេះ មានបេក្ខជនជាប់និទ្ទេសA សរុប ៤២៤នាក់ B ២,៤៦៤នាក់ C ៥,០០០នាក់ D ៩,១២៣នាក់ និង E ៤៦,៦៥៧នាក់។ ដោយឡែក អ្នកជាប់ទូទាំងប្រទេសមានចំនួន ៦៣,៦៦៨នាក់ ស្មើនឹង ៦៣,៨៤ភាគរយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឃឹម ប៊ុនសុង
ទៀ បាញ់
អប់រំ
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
10 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម