ពីនេះ ពីនោះ / មិនយល់...!
ពលរដ្ឋ​សម័យ Digital មន្ត្រី​ត្រូវ​ប្រយ័ត្ន​!
14, Sep 2017 , 9:19 am         1424
រូបភាព

បទ ព្រហ្មគីតិ​
-Facebook ផ្ទុក​ដំណឹង​    ​រឿង​គេ​ដឹង​ងាយ​ខ្ចរខ្ចាយ​
​មានរឿង​សឿង​ហ៊ាន​ស្រាយ​    ​កុំ​បន្លាយ​កាយ​បន្លប់​។​

-​បើ​ពើ​ធ្វើ​មិនដឹង​    ​    ​នាំ​រាស្ត្រ​ខឹង​គុំ​ជេរ​ស្អប់​
​រឿង​វែង​លែង​សុខ​ស្ងប់​    ​រាស្ត្រ​ធុញថប់​ស្អប់​ថ្នាក់លើ​។

-​រឿងរ៉ាវ​រាស្ត្រ​ថ្នាំងថ្នាក់​    ​ដោះ​កុំ​អាក់​អាង​ធ្វើ​ពើ​
​រាយការណ៍​កុំ​ស្ទាក់ស្ទើរ​    ​មក​ថ្នាក់លើ​ស្រាយ​ទាន់​ហេតុ​។​

-​ប្រជុំ​ឃុំ​និង​ស្រុក​    ​    ​បើ​រឿង​ស្មុគ​បុក​ឡើង​ខេត្ត​
​កុំ​ខឹង​ប្តឹង​កាសែត​    ​    ​ផល​ពី​ហេតុ​លាក់​មិនបាន​។​

-​សម័យ Facebook ហើយ​    ​កុំ​លាក់​ឡើយ​រឿង​រំខាន​
​មន្ត្រី​មិនត្រូវ​ស្មាន​    ​    ​ក្រែង​លែង​បាន​កាន់​កៅអី​៕​    ​    ​    ​

Tag:
 Digital
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង