ពីនេះ ពីនោះ
ពលរដ្ឋសម័យ Digital មន្ត្រីត្រូវប្រយ័ត្ន!
×
បទ ព្រហ្មគីតិ
-Facebook ផ្ទុកដំណឹង រឿងគេដឹងងាយខ្ចរខ្ចាយ
មានរឿងសឿងហ៊ានស្រាយ កុំបន្លាយកាយបន្លប់។
-បើពើធ្វើមិនដឹង នាំរាស្ត្រខឹងគុំជេរស្អប់
រឿងវែងលែងសុខស្ងប់ រាស្ត្រធុញថប់ស្អប់ថ្នាក់លើ។
-រឿងរ៉ាវរាស្ត្រថ្នាំងថ្នាក់ ដោះកុំអាក់អាងធ្វើពើ
រាយការណ៍កុំស្ទាក់ស្ទើរ មកថ្នាក់លើស្រាយទាន់ហេតុ។
-ប្រជុំឃុំនិងស្រុក បើរឿងស្មុគបុកឡើងខេត្ត
កុំខឹងប្តឹងកាសែត ផលពីហេតុលាក់មិនបាន។
-សម័យ Facebook ហើយ កុំលាក់ឡើយរឿងរំខាន
មន្ត្រីមិនត្រូវស្មាន ក្រែងលែងបានកាន់កៅអី៕
© រក្សាសិទ្ធិដោយ thmeythmey.com