ជាតិ
សេដ្ឋកិច្ច
លោក វេ​ង សាខុន ហួសចិត្ត​នឹង​ឈ្មួញ​ម្នាក់​ដែល​នាំ​អង្ករ​ចាប់ឆាយ​ទៅ​អឺរ៉ុប
13, Sep 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​លើក​ពីបទ​ពិសោធ​អាក្រក់​មួយ ដែល​ពាណិជ្ជករ​នានា​ត្រូវ​ចៀសវាង​។ លោក​មិនបាន​បញ្ចេញ​ឈ្មោះ តែ​បាន​បញ្ជាក់ថា មាន​ជំទាវ​ម្នាក់ បាន​នាំ​អង្ករ​ចាប់ឆាយ​ទៅ​ទីផ្សារ​អឺរ៉ុប​ជាង ២០​កុងតឺន័រ ហើយ​ត្រូវបាន​អឺរ៉ុប​បដិសេធ​អង្ករ​ទាំងនោះ ដែល​នាំ​ឲ្យ​ប៉ះពាល់​កេរ្ដិ៍ឈ្មោះ​កម្ពុជា​។ លោក​សង្កត់ធ្ងន់ថា នេះ​គឺជា​បទពិសោធ​អាក្រក់​បំផុត​សម្រាប់​កម្ពុជា​។  ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី​១២​ខែកញ្ញា លោក វេ​ង សាខុន បាន​គូសបញ្ជាក់ថា មុន​នាំចេញ​ផលិតផល​ផ្សេងៗ​ទៅ​ក្រៅប្រទេស គេ​ត្រូវ​ប្រាកដប្រជា​ពី​គុណភាព​ផលិតផល ឆ្លើយតប​ទីផ្សារ​បរទេស​ជាមុនសិន​។



​សូម​ស្ដាប់​ប្រសាសន៍ លោក វេ​ង សាខុន ខាងក្រោម​នេះ​៖
 







Tag:
 វេ​ង សាខុន​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com