ជាតិ
សេដ្ឋកិច្ច
លោក វេង សាខុន ហួសចិត្តនឹងឈ្មួញម្នាក់ដែលនាំអង្ករចាប់ឆាយទៅអឺរ៉ុប
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកពីបទពិសោធអាក្រក់មួយ ដែលពាណិជ្ជករនានាត្រូវចៀសវាង។ លោកមិនបានបញ្ចេញឈ្មោះ តែបានបញ្ជាក់ថា មានជំទាវម្នាក់ បាននាំអង្ករចាប់ឆាយទៅទីផ្សារអឺរ៉ុបជាង ២០កុងតឺន័រ ហើយត្រូវបានអឺរ៉ុបបដិសេធអង្ករទាំងនោះ ដែលនាំឲ្យប៉ះពាល់កេរ្ដិ៍ឈ្មោះកម្ពុជា។ លោកសង្កត់ធ្ងន់ថា នេះគឺជាបទពិសោធអាក្រក់បំផុតសម្រាប់កម្ពុជា។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃទី១២ខែកញ្ញា លោក វេង សាខុន បានគូសបញ្ជាក់ថា មុននាំចេញផលិតផលផ្សេងៗទៅក្រៅប្រទេស គេត្រូវប្រាកដប្រជាពីគុណភាពផលិតផល ឆ្លើយតបទីផ្សារបរទេសជាមុនសិន។
សូមស្ដាប់ប្រសាសន៍ លោក វេង សាខុន ខាងក្រោមនេះ៖
© រក្សាសិទ្ធិដោយ thmeythmey.com