កីឡាអន្តរជាតិ
អន្តរជាតិ
ដូចករណីនៅស្តាតអូឡាំពិកដែរ Basel ត្រូវ UEFA ចោទប្រកាន់រឿងដុតកាំជ្រួចនៅ OldTrafford
×
ក្រុមបាល់ទាត់ FC Basel ត្រូវសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបហៅកាត់ថា UEFA ចោទប្រកាន់ ក្រោយអ្នកគាំទ្ររបស់ពួកគេបានដុតកាំជ្រួចអំឡុងការប្រកួតពានរង្វាន់ UEFA Champion League ក្នុងពូល A ដែល Manchester United យកឈ្នះ ៣-០ នៅទឹកដី OldTrafford។ ករណីនេះក៏ស្រដៀងគ្នាកាលពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះជាមួយវៀតណាម វគ្គជម្រុះ AFC Asian Cup 2019 កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅដែរ។
ក្រៅពី Basel ក្រុម Celtic ក៏ត្រូវបានចោទប្រកាន់ដែរក្នុងអំឡុងការប្រកួតក្របខណ្ឌ Champions League ជាមួយ និង Paris St-Germain ក្រោយអ្នកគាំទ្ររបស់ Celtic បានរត់ទៅទាត់កីឡាករ Kylian Mbappe នៅក្នុងទីលាននោះ។
ករណីទាំងនេះនឹងត្រូវដោះស្រាយដោយក្រុមគ្រប់គ្រងសីលធម៌ និងវិន័យរបស់ UEFA នៅថ្ងៃទី ១៩ ខែតុលាខាងមុខនេះ។
សូមបញ្ជាក់ថា ករណីប្រហាក់ប្រហែលនេះដែ ក៏បានកើតឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយវៀតណាម នៃវគ្គជម្រុះ AFC Asian Cup 2019 កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ។
Tag:
បាល់ទាត់
Manchester United
UEFA Champion League
AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com