កីឡាអន្តរជាតិ
អន្តរជាតិ
ដូច​ករណី​នៅ​ស្តា​ត​អូឡាំពិក​ដែរ Basel ត្រូវ UEFA ចោទប្រកាន់​រឿង​ដុត​កាំជ្រួច​នៅ OldTrafford
13, Sep 2017 , 6:27 pm        
រូបភាព
 
​ក្រុមបាល់ទាត់ FC Basel ត្រូវ​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​ទ្វីបអឺរ៉ុប​ហៅ​កាត់​ថា UEFA ចោទប្រកាន់ ក្រោយ​អ្នកគាំទ្រ​របស់​ពួកគេ​បាន​ដុត​កាំជ្រួច​អំឡុង​ការប្រកួត​ពានរង្វាន់ UEFA Champion League ក្នុង​ពូ​ល A ដែល Manchester United យកឈ្នះ ៣-០ នៅ​ទឹកដី OldTrafford​។ ករណីនេះ​ក៏​ស្រដៀង​គ្នា​កាលពី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ប៉ះ​ជាមួយ​វៀតណាម វគ្គ​ជម្រុះ AFC Asian Cup 2019 កាលពី​ថ្ងៃទី​៥ ខែកញ្ញា​កន្លងទៅ​ដែរ​។​


​ក្រៅពី Basel ក្រុម Celtic ក៏​ត្រូវបាន​ចោទប្រកាន់​ដែរ​ក្នុងអំឡុង​ការប្រកួត​ក្របខណ្ឌ Champions League ជាមួយ និង Paris St-Germain ក្រោយ​អ្នកគាំទ្រ​របស់ Celtic បានរ​ត់ទៅ​ទាត់​កីឡាករ Kylian Mbappe នៅក្នុង​ទីលាន​នោះ​។​

  
 
​ករណី​ទាំងនេះ​នឹងត្រូវ​ដោះស្រាយ​ដោយ​ក្រុម​គ្រប់គ្រង​សីលធម៌ និង​វិន័យ​របស់ UEFA នៅ​ថ្ងៃទី ១៩ ខែតុលា​ខាងមុខនេះ​។​
 
​សូមបញ្ជាក់ថា ករណី​ប្រហាក់ប្រហែល​នេះដែ ក៏បាន​កើតឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ជំនួប​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជាមួយ​វៀតណាម នៃ​វគ្គ​ជម្រុះ AFC Asian Cup 2019 កាលពី​ថ្ងៃទី​៥ ខែកញ្ញា​កន្លងទៅ​។​
 
សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ត្រូវ​ប្រឈម​នឹង​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ជា​ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ក្រោយ​ក្រុម​អ្នកគាំទ្រ​របស់​វៀតណាម​បាន​ដុត​ផាវ​ភ្លើង (Lighting Flares) ឬ Ultras នៅ​ស្តា​ត​អូឡាំពិក និង​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្ញើ​លពី​សំណាក់​អ្នកគាំទ្រ​របស់​កម្ពុជា​ផងដែរ​៕





 

 

Tag:
 ​បាល់ទាត់​
  Manchester United
  UEFA Champion League
  AFC Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com