ពីនេះ ពីនោះ
តើ​ពាក្យ «​ចរិត​» , «​ច​រិ​ក​» , «​ច​រឹត​» , «​ច​រឹក​» មួយណា​ត្រឹមត្រូវ​? ​
14, Sep 2017 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា ប្រើពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ខុស​ឬ​ត្រូវ​ឡើយ​។ ពួកគេ​ច្រើ​តែ​ប្រើពាក្យ «​ច​រិ​ក​» ឬ «​ច​រឹក​» ទាំង​ក្នុង​ភាសា​និយាយ និង​ភាសាសរសេរ ប៉ុន្តែ​សរសេរ​ជា «​ច​រិ​ក​» ឬ «​ច​រឹក​»​នេះ​ជា​ពាក្យ​ខុស​ទេ​។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ចរិត​» ជា​នាម មានន័យថា ការប្រព្រឹត្តិ​, កិរិយាមារយាទ​, ឬ​ក​ពា​, បែបបទ​។ ល​។ ឧទាហរណ៍​៖ ចរិតល្អ​, ចរិតមិនល្អ​, មនុស្ស​ខូច​ចរិត គឺ​មនុ​ស្សបង់​ឬ​ក​ពា​ប្រក្រតី​, ដែល​រកកល់​ឆ្កួត​។ ល​៕




© រក្សាសិទ្ធិដោយ thmeythmey.com