ជាតិ
មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដុត​កំទេច​ថ្នាំពេទ្យ​ហួស​កាលបរិច្ឆេទ​
14, Sep 2017 , 10:14 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បន្ទាប់ពី​រកឃើញ​ថ្នាំពេទ្យ​ហួស​កាលកំណត់​៣៣​គីឡូក្រាម មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​សហ​ការណ៍​ជាមួយ​អ្នកពាក់ព័ន្ធ ដើម្បី​ធ្វើ​ការដុត​កំទេច ខណៈ​ថ្នាំពេទ្យ​ដែល​អាច​ប្រើប្រាស់​បាន​ចំនួន​១,៣៤៩ គីឡូក្រាម បានប្រគល់​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។

 
  

​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​សហ​ការណ៍​ជាមួយ​ស្ថាប័នគយ ប៉ូលីស​ច្រក​កំពង់ផែ និង​តំណាង​អង្គការ World Emergency Relief បាន​ដុត​កំទេច​ថ្នាំពេទ្យ​ហួស​កាលបរិច្ឆេទ​ចំនួន​៣៣​គីឡូក្រាម ខណៈ​ថ្នាំពេទ្យ​ដែល​អាច​ប្រើប្រាស់​បាន​ចំនួន​១,៣៤៩ គីឡូក្រាម បានប្រគល់​ជូន​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ដែល​បាន​ផ្សព្វផ្សាយ​នៅ​យប់​ថ្ងៃទី​១៣ ខែកញ្ញា​។    

​បើតាម​ហ្វេ​ស​ប៊ុ​ក​ខាងលើ ទំនិញ​ថ្នាំពេទ្យ​ទាំងនេះ គឺជា​ប្រភេទ​ទំនិញ​គ្មាន​ការទាមទារ​ក្នុង​សន្និធិ​គយ​បណ្តោះអាសន្ន​៕     


Tag:
 ថ្នាំពេទ្យ​
 ​ មន្ត្រី​សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com