ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ទម្លាប់​អង្គុយ​តិចជាង ២០​នាទី​ក្នុង​មួយថ្ងៃ​មាន​ប្រយោជន៍​ល្អ​
18, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ចំណាយពេល​អង្គុយ​តិចជាង ២០​នាទី​ក្នុង​មួយថ្ងៃ អាចជួយ​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម ពង្រឹង​ដល់​ភាពល្អប្រសើ​ដល់​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម និង​ឡើង​សាច់ដុំ​ច្រើន​ទៀតផង​។



​អ្នកស្រាវជ្រាវ​ក្នុងប្រទេស​ហ្វា​ង​ឡង់​បានធ្វើ​ការសិក្សា​ទៅលើ​អ្នក​ដែល​ធ្វើការ​ក្នុង​ការិយាល័យ និង​ក្មេងៗ​មួយចំនួន​។ ជា​លទ្ធផល​គេ​រកឃើញថា កាលណា​ដែល​មនុស្ស​យើង​ចំណាយពេល​អង្គុយ​យូរៗ​វា​នឹងធ្វើ​ឲ្យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ជាច្រើន​ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។​

​ក្នុង​រយៈពេល​សិក្សា​បី​ខែ​ដំបូង ឃើញថា អ្នក​ដែល​ចំណាយពេល​អង្គុយ​តិចជាង ២១​នាទី​ជា​រៀងរាល់ ៨​ម៉ោង​នោះ គឺមាន​ការប្រែប្រួល​បែប​វិជ្ជមាន​មួយចំនួន​តូច​ដែរ ជាពិសេស​ទាក់ទង​នឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កូ​ឡេ​ស្តេ​រ៉ុល និង​សាច់​ក៏​មិនសូវមាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ​។​

​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Jyvaskyla ក្នុងប្រទេស​ហ្វា​ង​ឡង់ និង​ផ្តល់​ថវិការ​ដោយ Finnish Ministry of Education and Culture, the Ellen and Artturi Nyyssonen Foundation, the Juho Vainio Foundation and the Yrjo Jahnsson Foundation​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គោលបំណង​សំខាន់​លើ​ការសិក្សា​មួយ​នេះ គឺ​ចង់​ផ្តោត​សំខាន់​ទៅលើ​សារៈសំខាន់​នៃ​ការរស់នៅ​បែប​សកម្ម និង​ចៀសវាង​ការរស់នៅ​បែប​ស៊ី​ដេកៗ ឬ​អង្គុយ​ច្រើនជាង​ធ្វើ​ចលនា​រាងកាយ​។ កាលណា​អ្នក​កាត់បន្ថយ​ការ​អង្គុយ​បាន​កាន់តែច្រើន អ្នកនឹង​កាន់តែ​អា​ចប​ង្កើ​ភាពខុសប្លែក​ចំពោះ​សុខភាព​ខ្លួន​ដើម្បី​វិវត្តន៍​ទៅជា​មាន​សុខ​ភាពល្អ​កាន់តែ​យូរ​។ ខណៈពេលដែល​ការហាត់​ប្រាណ​ច្រើនជាង ២០​នាទី​ក្នុង​មួយថ្ងៃ​គឺជា​រឿង​ប្រសើ​ជាង​អត់​ធ្វើ​អ្វី​សោះ​នោះ បើសិនជា​អ្នក​ធ្លាប់តែ​រស់នៅ​អសកម្ម យក​ល្អ​គួរតែ​បង្កើន​ភាព​មាន​សកម្ម​ចំពោះ​រាងកាយ​បន្តិច​ម្តងៗ​ផង​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com