អត្ថបទពាណិជ្ជកម្ម
SOYO ផ្តល់​ការគាំទ្រ​ដល់​ផលិតករ​កម្ពុជា​វ័យក្មេង​ដើម្បី​ផលិត​ខ្សែភាពយន្ត​
14, Sep 2017 , 3:21 pm        
រូបភាព
​ខ្សែភាពយន្ត​ចំនួន​១២​ផលិត​ដោយ​ផលិតករ​វ័យក្មេង​រប​ស់ កម្ពុជា​នឹង ត្រូវ​ដាក់ជូន​ទស្សនា​ជា​ផ្លូវការ​ដោយ​ឥតគិតថ្លៃ​លើ​កម្មវិធី​SOYO​ដែលជា​កម្មវិធី​ទស្សនា​វីដេអូ​ដ៏​ពេញ និយម​ក្នុងប្រទេស​កម្ពុជា​។ កម្មវិធី​នេះ​មានការ​រួមសហការ​រ​វាង​ក្រុមហ៊ុន​Sabay​ឌីជីថល​ដែលជា​ក្រុមហ៊ុន​ប្រព័ន្ធ ផ្សព្វផ្សាយ​ដ៏​ធំជាងគេ​នៅ ក្នុង ព្រះ​ជាណា​ចក្រ​កម្ពុជា និង ផលិតកម្ម  ComeTogether ដើម្បី​ជួយ​ផលិតករ​ខ្មែរ ជំនាន់​ក្រោយ​លើ ផ្នែក​ហិរញ្ញវត្ថុ និង ការណែនាំ​ដែល​អាច​ឲ្យ​ពួកគេ​មាន​សមត្ថភាព​ផលិត​បាន​នូវ​ខ្សែភាពយន្ត​ថ្មី ហើយ​និង​ផ្តល់​ជា​កន្លែង ឲ្យ​ពួកគេ​បង្ហាញ​ស្នាដៃ​ភាពយន្ត​របស់ខ្លួន​ថែមទៀត​។​

​ក្រុម​ផលិតករ​ភាពយន្ត​វ័យក្មេង​មួយក្រុម​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើការ​ជាមួយ​ផលិតកម្ម​ភាពយន្ត       លើ​នាដ​កថា​[​សំណេរ​នៃ​សាច់រឿង​]​របស់​ពួកគេ​ដែល​បានដាក់​ទៅកាន់​អ្នកជំនាញ​ភាពយន្ត​។ ដោយមាន​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​ពី កម្មវិធី SOYO និង​ផ្នែក​បច្ចេកទេស ហើយ​និង​ផ្នែក​ច្នៃប្រឌិត​ពី​អ្នកជំនាញ​ផលិត​កុន​ក្នុងប្រទេស​កម្ពុជា​។  ខ្សែភាពយន្ត​ខ្លី ទាំង​១២​ត្រូវបាន​ផលិតឡើង ក្រោម មូលបទ​នៃ «​សប្បាយ​» ដែលមាន​ប្រភេទ​ជា ដ្រា​ម៉ា និង កំប្លែង ។​



​ខ្សែភាពយន្ត​ទាំង​១២​ត្រូវបាន​ផលិតឡើង​ស្របតាម​ចំណង់​ចំណូលចិត្ត​របស់​ទស្ស​និជ​ន​ខ្មែរ​ដែល​រឿង​ទាំងនេះ​បង្ហាញ​ពី ហេតុការណ៍​ចៃដន្យ ភាព​កំប្លុកកំប្លែង រឿង​មិនគួរ​ឲ្យ​ជឿ និង​ស្នេហា​ផ្អែមល្ហែម​ជូរចត់​បែប​កំប្លែង​។ ខ្សែភាពយន្ត​ទាំងនោះ​រួមមាន​ចំណងជើង​ដូចជា​៖ កម្មវិធី Carpool បណ្តាំ​តាម​សេក ស្ពាន​ជ្រោយចង្វារ ការ​ណាត់ជួប​មួយ ចាប់ជំរិត រថភ្លើង​មួយ​ខ្សែ One Love នំ​បញ្ចុក ផ្លូវ​វែង​អន្លាយ ភ្ញៀវ​ជា​ស្តេច បទសម្ភាសន៍ ពនេចរ​។ ខ្សែភាពយន្ត​ខាងលើ​ត្រូវបាន​ផលិតឡើង​មាន​ភាគ​ជាច្រើន​សម្រាប់​អ្នកទស្សនា​។ 

​លោក សាង ចាន់​វិសាល ដែលជា​អ្នកសរសេរ និង​ដឹកនាំ​រឿង Long Way Home និង the Train បាន​និយាយថា​: “​បន្ទាប់ពី​ខ្ញុំ ឈ្នះ​បាន​រង្វាន់​ពានប្រាក់​ពី​មហោស្រព​ភាពយន្ត​ខ្លី​ឆ្នាំ​២០១៦​មក ខ្ញុំ​មានចិត្ត​ចង់​ធ្វើ ភាពយន្ត​បន្ថែមទៀត ប៉ុន្តែ​ខ្ញុំ​ពុំមាន​ថវិកា​និង​ការគាំទ្រ​ផ្សេងៗ​ឡើយ​។ ដោយហេតុ​នេះហើយ ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ឱកាស​ដ៏​ល្អ​កម្រ​រកបាន​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំ​ផលិត​រឿង​ចេញមក និង​បង្រៀន​រូបខ្ញុំ​ទាំង​ចំណេះវិជ្ជា​និង​បទពិសោធ ជា​អ្នក​ផលិតភាព​យន្ត​។​”



SOYO​នឹងធ្វើ​ការប្រកាស អំពី​ការប្រកួត​ផលិត​ខ្សែភាពយន្ត​ខ្នាត​ខ្លី​រដូវ​កាល​ទី​២​ក្នុង​ប្រធានបទ «​សេ្ន​ហា​» នៅ​ពាក់កណ្តាល​ខែកញ្ញា​ឆ្នាំនេះ សម្រាប់​ប្រជាជន​កម្ពុជា​ដែលមាន​ចំណាប់​អារ​ម្ម​ណ៏​អាច​ចូលរួម​ក្នុងការ​ប្រ​គួ​ត ប្រជែង​នេះ​បាន​។ SOYO​ប្តេជ្ញា​ធ្វើការ​លើកកម្ពស់​វិស័យ​ភាពយន្ត​ក្នុងស្រុក​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផលិត​វីដេអូ ល្អឥតខ្ចោះ​សម្រាប់​ទស្សនិកជន​ក្នុងស្រុក និង​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​នូវ​ជម្រើស​ច្រើន​។

​គ្រប់​ភាពយន្ត​ទាំងអស់​ដែល​ធ្វើឡើង​ទាក់ទង​នឹង​ប្រធានបទ “​សប្បាយ​” និង “​ស្នេហា​” នឹង​រាប់បញ្ចូល​ក្នុងការ ប្រកួត​យក​ពានរង្វាន់ SOYO រីឯ​អ្នកចូលរួម​នឹង​ឈ្នះ​រង្វាន់​ផ្សេងៗ​ដូចជា រឿង​ល្អ​បំផុត (Best Film) អ្នកដឹកនាំ​រឿង​ល្អ​បំផុត (Best Director) ការសម្តែង​ល្អ​បំផុត (Best Screenplay) ការថត​ភាពយន្ត​ល្អ​បំផុត (Best Cinematography) សម្លេង​និង​ការ​ឌី​ហ្សា​ញ​ល្អ​បំផុត (Best Sound & Design) ការរៀបចំ​ផលិត​ល្អ​បំផុត​(Best Production Design) អ្នក​សម្តែង​ប្រុស​ល្អ​បំផុត​(Best Actor) អ្នក​សម្តែង​ស្រី ល្អ​បំផុត (Best Actor) ការកាត់ត​ល្អ​បំផុត (Best Editing) និង តន្ត្រី​ល្អ​បំផុត​(Best Music)​។

​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់គ្រង​ផ្នែក​អាជីវកម្ម​របស់ SOYO បាន​មានប្រសាសន៍ថា​: “​ពួកយើង​មាន​ក្តី​សោម​ន្ស​រីករាយ​ណាស់​ដែល​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ក្នុងស្រុក និង ចូលរួម គាំទ្រ​ដល់​អ្នក​ផលិត​រឿង​ក្នុងស្រុក​ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស​បង្កើត​វី​ដែ​អូ​ថ្មីៗ​ប្លែកៗ សម្រាប់​អ្នក​ដែល ស្រលាញ់ និង និយម​ទស្សនា​នៃ​ការបង្កើត​ថ្មី​នេះ​” ។ លោក​បន្តទៀតថា​: “ SOYO បង្កើតអោយមាន វីដេអូ​ថ្មីៗ ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា សម្រាប់​ទស្សនិកជន​ខ្មែរ ហើយ​អ្នកប្រើប្រាស់​ផងដែរ ដែល​នឹង​ដាក់ជូន​ទស្សនា​ជា បន្តបន្ទាប់​ចាប់ពីពេលនេះ​តទៅ​។​



​កម្មវិធី​SOYO គឺជា​ប្រព័ន្ធ​វីដេអូ​អន​ឡាយ​ប្រើប្រាស់​តាម​ប្រព័ន្ធ អ៊ី​ន​ធឺ​ណេ​ត​ដែលជា​តម្រូវការ អ្នកទស្សនា ក្នុងប្រទេស​កម្ពុជា ហើយ​ផ្តល់ជូន​នូវ​ខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធី​ទូរទស្សន៍ និង​រឿង​ភាគ​ជាច្រើន ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ (​សម្លេង និង អក្សរ​ខ្មែរ​) សម្រាប់​ទស្សនិកជន​ក​ម្ពុ​ជា​។ ផែនការ​បន្ទាន់​របស់​SOYO គឺ​ត្រូវ​រួមបញ្ចូល​ខ្សែភាពយន្ត​ខ្លីៗ កម្មវិធី​កំប្លែង ការជជែក​កម្សាន្ត​និង​ការកម្សាន្ត​ដ៏​ល្បីៗ​ដែលមាន​សិទ្ធិ​ប្រើប្រាស់ ត្រឹមត្រូវ​។​

​ខ្សែ​ភាពយ​ន្ថ​និង​វីដេអូ​ថ្មីៗ​របស់​SOYO នឹងត្រូវ​ធ្វើការ​ដាក់បញ្ចូល រៀងរាល់​សប្តាហ៍ និង​រៀងរាល់ខែ ហើយ​អាច រកបាន​នៅលើ​ប្រព័ន្ធ​iOS, Android និង នៅលើ​កុំព្យូទ័រ តាមរយៈ Web  Broswer​។  អតិថិជន SOYO ដែល​ទើបនឹង​ចុះឈ្មោះ នឹង ត្រូវបាន​ផ្តល់ជូន​នូវ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។ ដើម្បី​ចូល​ប្រើ និង​មើល​គ្រប់ រឿង​ទាំងអស់ អ្នក​ប្រើ​នឹងត្រូវ​ចុះឈ្មោះ​ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ​និង ទិញ​គម្រោង​ដែល​ផ្តល់ជូន​តាម​ចំណង់ ចំណូលចិត្ត​របស់ខ្លួន​។ បច្ចុប្បន្ន SOYO ផ្តល់ជូន​នូវ​ការ​ជាវ​ជាប្រចាំ​បី​ប្រភេទ គឺ ប្រចាំថ្ងៃ​មានតម្លៃ ៨០០ រៀល (0,19 ដុល្លារ​) ប្រចាំ​សប្តាហ៍​មានតម្លៃ ៤ ,០០០ រៀល (0,99 ដុល្លារ​) និង​ប្រចាំខែ​មានតម្លៃ ១២ ,០០០ រៀល (2,99 ដុល្លារ​)​។ ការ​ជាវ​ទាំងអស់នេះ អាចធ្វើ​ការទូទាត់​តាមរយៈ Sabay Coin, Cellcard, Smart, អេស៊ីលីដា​, Pay & Go, និង​Wing​ជាដើម​។​



​សូម​ចូលទៅ​កាន់ https://soyo.sabay.com ឬ​ទាញយក​កម្មវិធី 'SOYO' ពី Google Play ឬ Apple App Store​។ សូម​រីករាយ​ជាមួយ​ខ្សែភាពយន្ត រឿង​ភាគ​ទូរទស្សន៍​ដ៏​សម្បូរបែប ភាពយន្ត​ខ្លីៗ កម្ម​វី​ធី​សម្បូរបែប ផ្សេងៗ​ជាច្រើន​ទៀត នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​លើ​គ្រប់​ឧបករណ៍​។​


















( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com