ជាតិ
អ្នកស្ម័គ្រចិត្ត Peace Corps អាមេរិក ៧១​នាក់​ទៀត នឹង​ស្បថ​ចូល​បំពេញការងារ​នៅ​កម្ពុជា​
14, Sep 2017 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្ម័គ្រចិត្ត Peace Corps ៧១​នាក់​បន្ថែមទៀត នឹង​ស្បថ​ចូល​បំពេញការងារ នៅតាម​បណ្តា​ខេត្ត​នានា​របស់​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែកញ្ញា​។ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​Peace Corps នឹងត្រូវ​រស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ នៅតាម​សហគមន៍​ជនបទ​រយៈពេល​២​ឆ្នាំ ដើម្បី​ជួយ​ឲ្យ​ពួកគេ​អាច​ស​ម្រ​ម​ខ្លួន​ទៅក្នុង​សហគមន៍  រៀន​ពី​វប្បធម៌ ប្រពៃណី​របស់​អ្នកស្រុក និង​រៀន​និយាយ​ភាសា​ខ្មែរ​។ ចាប់ពី​ឆ្នាំ​២០០៦ មក មាន​អ្នកស្ម័គ្រចិត្ត Peace Corps ជាង​៥០០​នាក់​ហើយ ដែល​បានមក​ធ្វើការ​នៅ​កម្ពុជា ដោយ​ពួកគេ​បាន​បង្រៀន​ភាសា​អង់គ្លេស បណ្តុះបណ្តាល​គ្រូ និង​ជា​អ្នក​អប់រំ​សុខភាព​តាម​សហគមន៍​។



​លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា នឹងធ្វើ​ពិធី​ស្បថ ដល់​ជនជាតិ​អាមេរិក​ចំនួន ៧១ នាក់ ដែលជា​សមាជិក​ថ្មី នៃ​ក្រុមទី ១១ នៃ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា នៅ​សណ្ឋាគារ Himawari រាជធានី​ភ្នំពេញ​។​

​ពិធី​ស្បថ​របស់​ក្រុម​ថ្មី​នៃ​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps នេះ ប្រព្រឹត្តទៅ​ចំពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​១១ នៃ​វត្តមាន​របស់​ទីភ្នាក់ងារ Peace Corps នៅ​កម្ពុជា​។ អ្នកស្ម័គ្រចិត្ត​ចំនួន ២ នាក់ នៃ​ទីភ្នាក់ងារ Peace Corps នឹង​ចាំ​ឆ្លើយ​សំណួរ​របស់​អ្នកសារព័ត៌មាន នៅក្រោយ​ពិធី​ស្បថ​។

​បន្ទាប់ពី​រយៈពេល​២​ខែ នៃ​ការរៀន​ភាសា ការរៀនសូត្រ​ពី​បច្ចេកទេស និង​វប្បធម៌ អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ត្រូវ​រស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ នៅតាម​ភូមិ និង​សហគមន៍​ជនបទ ដោយ​គេ​ធ្វើការ​នៅ​ទីនោះ​រយៈពេល ២ ឆ្នាំ​។  ការរស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ​ជួយ​ឲ្យ​អ្នកស្ម័គ្រចិត្ត ស​ម្រ​ម​ខ្លួន​ទៅក្នុង​សហគមន៍  រៀន​ពី​វប្បធម៌ ប្រពៃណី​របស់​អ្នកស្រុក និង​រៀន​និយាយ​ភាសា ខ្មែរ​។​

​គិត​តាំងពី​ឆ្នាំ ២០០៦ មក មាន​អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps ជាង ៥០០ នាក់​ហើយ ដែល​បានមក​ធ្វើការ​នៅ​កម្ពុជា ដោយ​ពួកគេ​បាន​បង្រៀន​ភាសា​អង់គ្លេស និង​បណ្តុះបណ្តាល​គ្រូ និង​អ្នក​អប់រំ​សុខភាព​តាម​សហគមន៍​។

​ទីភ្នាក់ងារ Peace Corps នៅ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦១ ដោយ​អតីត​ប្រធានាធិបតី​អាមេរិក John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក​។ គោលបំណង​របស់​ទីភ្នាក់ងារ Peace Corps គឺ​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី នៅក្នុង​ប្រទេស​ដែលមាន​ការពាក់ព័ន្ធ និង​លើកកម្ពស់ ការយល់​គ្នា រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​៕


Tag:
 Peace Corps
© រក្សាសិទ្ធិដោយ thmeythmey.com