ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយ​បាយ រឿង​ទាំង​៦​នេះ បើ​ធ្វើ អាច​យក​ជីវិត​អ្នក​យ៉ាង​លឿន​
17, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​បាយ​រួច អ្នក​មិនគួរ​ធ្វើ​រឿង​ទាំង​៦​ខាងក្រោម​នេះ​ទេ ព្រោះ​វា​អាច​យក​ជីវិត​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?




1.    អ្នក​មិនគួរ​ជក់បារី​ភ្លាម​ក្រោយ​បាយ​នោះទេ ព្រោះ​វា​អាច​ផ្តល់​ផលប៉ះពាល់​ច្រើនជាង​ពេល​ជក់​ធម្មតា​។ ជាពិសេស គឺ​ប៉ះពាល់​ដល់​ថ្លើម ខួរក្បាល និង​បេះដូង​តែម្តង​។​


2.    អ្នក​ក៏​មិនគួរ​ញ៉ាំ​តែ​ភ្លាម​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រពះ​ដំណើរការ​មិនធម្មតា​។​


3.    អ្នក​ក៏​មិនគួរ​ងូតទឹក​ភ្លាម​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ឈាម​ដើរ​លឿន​ខុសពី​ធម្មតា ថែមទាំង​ធ្វើ​ឲ្យ​ក្រពះ​មិនអាច​រំលាយ​អាហារ​បានល្អ​ទៀតផង​។​


4.    ក្រោយ​បាយ​ចំនួន​២០​នាទី ទើប​អ្នក​អាច​គេង​បាន​។ បើ​អ្នក​គេង​ភ្លាម អ្នកនឹង​អាច​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​បាន​។​


5.    នៅពេលដែល​អ្នក​តែងតែ​ញ៉ាំ​ផ្លែឈើ​ក្រោយ​បាយ​ភ្លាម វា​នឹងធ្វើ​ឲ្យ​ប្រព​ន្ធ័​រំលាយ​អាហារ​របស់​អ្នកដើរ​ខុសពី​ធម្មតា​។ ដូចនេះ អ្នក​គួរតែ​កែ​ទម្លាប់​នេះ​ចោល​។​


6.    អ្នក​ក៏​មិនគួរ​ដើរ​ហាត់ប្រាណ​ភ្លាម​ដែរ ព្រោះ​វា​អាច​បង្អាក់​មិន​ឲ្យ​រាងកាយ​អ្នក​ស្រូបយក​សារធាតុចិញ្ចឹម​ទាំងឡាយ​។ អ្នក​អាច​ហាត់​ក្រោយ​៣០​នាទី​បាន​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com