ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បុរស​ឆាប់​ចេញ​ទឹក ត្រូវ​ជួប​គ្រូពេទ្យ និង​ព្យាបាល ដោយ​ប្រើ​ថ្នាំ​
16, Sep 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​បញ្ហា​ផ្លូវភេទ​ទូទៅ​បំផុត ចំពោះ​បុរស គឺ​ការ​ឆាប់​ចេញ​ទឹកកាម ដែលជា​បញ្ហា​ដែល​បុរស​មាន​អារម្មណ៍​ថា ពួកគេ​មិនបាន​ផ្តល់​ក្តី​សុខ​ដល់​ស្ត្រី​ជា​ដៃគូ​ឡើយ​។ ដូច្នេះ បើ​បុរស​ឆាប់​ចេញ​ទឹកកាម​នៅពេល​រួមភេទ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ហើយ​ព្យាបាល ដោយ​ទទួល​ការប្រឹក្សា​ពី​គ្រូពេទ្យ និង​ប្រើ​ថ្នាំ តាម​វេជ្ជបញ្ជា​។​



​លោក ហ្សែ​ន ហ្គា​រី ហ្គ្រូ​វឺរ (Gene Gary Gruver) ជា​គ្រូពេទ្យ​ឯកទេស​ខាង​ចិត្តសាស្ត្រ និង​ខាង​ផ្លូវភេទ​បាន​និយាយថា បុរស​រួមភេទ ឆាប់​ចេញ​ទឹកកាម តែងតែ​កើតមាន​នៅក្រោយ​អាយុ​នៃ​ការ​ពេញវ័យ ប្រហែលជា​អំឡុងពេល​នៃ​ការ​រួមភេទ​លើកទីមួយ ឬ​លើក​ទី​ពីរ​។ បន្ទាប់មក បុរសៗ ដែល​រួមភេទ​ឆាប់​ចេញ​ទឹកកាម ក៏​បង្កើតអោយមាន​ការ​ថប់​បារម្ភ​។ ដំបូង​ឡើយ បុរស​ក្មេងៗ​អាច​គិតថា ការ​ដល់​ចំណុចកំពូល នៅពេល​រួមភេទ​ពីរ​បី​វិនាទី គឺជា​រឿង​ធម្មតា​។ ប៉ុន្តែ​ក្រោយមក ពួកគេ​នឹង​ដឹងថា មិន​ដូច្នេះ​ទេ​។​

​ការព្យាបាល​លឿន​បំផុត និង​ស្រួល​បំផុត​នៃ​ការ​ឆាប់​ចេញ​ទឹកកាម គឺ​ការប្រើ​ថ្នាំ ដូចជា ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ដូចជា Prozac ជាដើម​។ ការព្យាបាល​ដោយ​ថ្នាំ ជា​វិធី​មួយ ក្នុងចំណោម​វិធី​ព្យាបាល​ជាច្រើន​របស់​គ្រូពេទ្យ ក្នុងការ​ពន្យារ​កា​រដ​ល់​ចំណុចកំពូល​នេះ​។​
​ជាធម្មតា អ្នកជំងឺ ក៏ត្រូវ​ជួបនឹង​អ្នកឯកទេស​ព្យាបាល​ជំងឺ​ផ្លូវភេទ ខណៈពេលដែល​ពួកគេ កំពុងតែ​ប្រើ​ថ្នាំ ហើយនឹង​ចង់​ឈប់​ប្រើ​ថ្នាំ​នោះ​។​

​បើ​មិន​ព្យាបាល​ទេនោះ ការ​ឆាប់​ចេញ​ទឹកកាម អាច​នាំអោយ​ស៊ាំចិត្ត​ដល់​ដៃគូ​ទាំងពីរ​នាក់ ខ្វះ​ការចាប់អារម្មណ៍​ទៅនឹង​សិច និង​អាច​នាំអោយមាន​ការលែង​លះ​គ្នា​ទៀតផង​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ការព្យាបាល​ប្រហែល ៩៥% គឺមាន​ប្រសិទ្ធភាព​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com