ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្នុង​មួយថ្ងៃ​ធ្វើការ​កាន់តែច្រើន​ប្រឈម​កាន់តែ​ខ្ពស់​នឹង​បេះដូង​ដើរ​ខុស​ចង្វាក់​
27, Dec 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា អ្នក​ដែល​ធ្វើការ​ចាប់ពី ៥៥​ម៉ោង​ឡើងទៅ​ក្នុង​មួយ​សប្តាហ៍​មានការ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការកើត​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ឬ​ហៅថា Atrial Fibrillation ដែល​បេះដូង​អាច​លោត​លឿន​បំផុត​។ ជំងឺ​បេះដូង​បែបនេះ​អាចមាន​ផលវិបាក​ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​ខ្សោយបេះដូង​។​



​ក្នុងពេល​សិក្សា គេ​បាន​រកឃើញថា អ្នក​ដែល​ធ្វើការ​យូរ​បំផុត (៥៥​ម៉ោង​ឡើងទៅ​) ក្នុង​មួយ​សប្តាហ៍​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​លោត​លឿន Atrial Fibrillation ប្រហែល ៤០​ភាគរយ​ក្នុង​រយៈពេល ១០​ឆ្នាំ​។ ទោះបី​ជាការ​ប្រឈម​នេះ​កើនឡើង​ខ្ពស់​រហូតដល់ ៤០​ភាគរយ​ក៏ដោយ វា​នៅតែមាន​ការប្រឈមមុខ​តែ ១,៧​ភាគរយ​ប៉ុណ្ណោះ​។​

​មាន​កត្តា​សុខភាព និង​របៀប​រស់នៅ​ច្រើនណាស់​ដែល​អាច​នាំ​ឲ្យ​កើតចេញ​ជា​ទំនាក់ទំនង​នេះ ឧទាហរណ៍ អ្នក​ដែល​ធ្វើការ​យូរៗ​ឬ​ច្រើន​ម៉ោង​ច្រើន​តែមាន​ទម្លាប់​របៀប​រស់នៅ​មិន​ផ្តល់​សុខភាព​ទេ​។ ការសិក្សា​ក៏​មិនបាន​បញ្ចូល​រឿងនេះ​ដែរ​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​បញ្ហា​សរសៃឈាម​គឺ​ត្រូវតែមាន​របប​អាហារ​ផ្តល់​សុខភាព និង​តុល្យភាព ហាត់ប្រាណ​ទៀងទាត់ និង​ចៀសវាង​ការ​ជាក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​។ យ៉ាងណាមិញ ការធ្វើការងារ​ជាប់​រហូត​អាច​បណ្តាល​ឲ្យ​ស្ត្រេ​ស ដែលជា​ហេតុ​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន​ទាំង​សុខភាព​ផ្លូវកាយ និង​ចិត្ត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com