ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ការឈឺចាប់ក្នុងពេលរួមភេទកើតជាញឹកញាប់លើស្ត្រីគ្រប់វ័យ
× តើការគិតអំពីការរួមភេទ នឹងធ្វើឲ្យមានអារម្មណ៍ស្រើបស្រាលពេញរាងកាយដែរទេ ឬក៏វាធ្វើឲ្យអ្នកព្យាយាមគេចចេញដោយសារតែវាធ្វើឲ្យឈឺចាប់? បើសិនជាអញ្ចឹងមែន វាមិនមែនកើតឡើងតែចំពោះអ្នកម្នាក់ឯងនោះទេ។ ការរួមភេទដែលឈឺចាប់ខ្លាំងគឺជារឿងដែលសាំចិត្តបំផុត ហើយក៏មានរឿងច្រើនជាងនេះដែរ។ អ្នកអាចនឹងមានអារម្មណ៍ថា មានការឈឺចាប់ដោយសារតែអាយុច្រើន ប៉ុន្តែវាមិនមែនអញ្ចឹងនោះទេ។ ស្ត្រីគ្រប់វ័យទាំងអស់សុទ្ធតែអាចមានការឈឺចាប់នៅពេលពួកគេរួមភេទ។ តាមការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវក្នុងប្រទេសអង់គ្លេស បានឲ្យដឹងថា យ៉ាងហោចណាស់ស្ត្រីជនជាតិអង់គ្លេសម្នាក់ក្នុងចំណោម ១០នាក់អាយុពី ១៦ ទៅ៧៤ឆ្នាំ ធ្លាប់មានការឈឺចាប់ក្នុងពេលពួកគេរួមភេទ។
តើមកពីមូលហេតុអ្វីទៅដែលនាំឲ្យឈឺចាប់ខ្លាំងក្នុងពេលរួមភេទបែបនេះ?
មានហេតុផលច្រើនណាស់ដែល ស្ត្រីម្នាក់អាចមានការឈឺចាប់ក្នុងពេលរួមភេទតាមទ្វារមាស។ ស្ត្រីខ្លះអាចនឹងមានការបង្ករោគ ឬជំងឺណាមួយក្នុងខ្លួន។ ករណីខ្លះ ស្ត្រីអាចនឹងខ្វះទំនុកចិត្តក្នុងការប្រាប់ដៃគូរខ្លួននូវអ្វីដែលគេចង់បាន និងអ្វីដែលមិនចង់បាន។ ដូច្នេះ វាច្រើនតែមានបញ្ហាក្នុងការប្រើសកម្មភាពផ្លូវភេទ ដែលពួកគេមិនពេញចិត្ត។ នៅពេលរឿងនេះកើតឡើង ពួកគេនឹងមិនអាចមានភាពស្រើបស្រាលពេញលេញទេ ដែលជាហេតុនាំឲ្យឈឺចាប់ខ្លាំងទៅវិញ។ ស្ត្រីខ្លះទៀតអាចនឹងមានភាពតក់ស្លុតនៅពេលរួមភេទ ដែលជាហេតុនាំឲ្យរាងកាយតានតឹងកាន់តែខ្លាំងក្នុងពេលរួមភេទ។ រឿងនេះក៏អាចធ្វើឲ្យឈឺចាប់ខ្លាំង និងមិនចង់ឲ្យវាកើតឡើងទៀតដែរ។
តើគួរធ្វើអ្វីទៅបើសិណជាមានអារម្មណ៍ឈឺចាប់ក្នុងពេលរួមភេទបែបនេះ?
រឿងដ៏សំខាន់បំផុតដែលអ្នកគួរតែចងចាំនោះគឺថា អ្នកមិនគួរមានអារម្មណ៍ថាខ្លួនឯងមានសម្ពាធលើការប្រព្រឹត្តសកម្មភាពផ្លូវភេទឡើយបើសិនជាអ្នកមិនចង់បាន។ ដៃគូរទាំងពីរគួរតែរួមភេទដោយមិនមានការបង្ខិតបង្ខំអ្វីទាំងអស់។ ប៉ុន្តែបើសិនជាអ្នកព្រមព្រៀងគ្នាល្អហើយ បូករួមនឹងមានផាសុកភាពត្រឹមត្រូវ និងមានទំនុកចិត្តលើគ្នាទៅវិញទៅមកទៀត ប៉ុន្តែវានៅតែមានការឈឺចាប់ខ្លាំងទៀត ចូរកុំឲ្យខាតពេលទៀត និងត្រូវទៅជួបពេទ្យដើម្បីពិនិត្យ និងព្យាបាល។
តាមការសិក្សាបានឲ្យដឹងថា ស្ត្រីដែលមានបញ្ហាឈឺចាប់ក្នុងពេលរួមភេទគឺមានភាគរយតិចតួចបំផុតដែលរកឃើញថាមានបញ្ហា។ រឿងនេះអាចដោយសារតែភាពអៀនខ្មាស់ ទើបធ្វើឲ្យឈឺចាប់ ហើយក៏ដោយសារតែកង្វះការស្វែងយល់អំពីបញ្ហាសុខភាពផងដែរ។ ការឈឺចាប់ក្នុងពេលរួមភេទមិនមែនមានន័យថា មានអ្វីខុសប្រក្រតីក្នុងរាងកាយអ្នកឡើយ។ អ្នកមិនគួរគិតថា នេះដោយសារតែសមត្ថភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃមានកម្រិតមួយខុសនោះទេ។ អ្នកគួរតែមានទំនុកចិត្តលើខ្លួនឯង និងយល់ព្រមថា អ្នកមានបញ្ហានេះ ហើយក៏ត្រូវតែយកវាទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញរោគស្ត្រីផងដែរ។ ជាមួយគ្នានេះ ចូរប្រាកដថា ដៃគូរួមភេទដឹងអំពីស្ថានភាពរបស់អ្នកផង ទើបអ្នកទាំងពីរអាចធ្វើការជាមួយគ្នាបានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តាមការសិក្សាបានបង្ហាញថា វាមិនមានទំនាក់ទំនងគ្នារវាងការឈឺចាប់ក្នុងពេលរួមភេទ និងសុភមង្គលចំពោះទំនាក់ទំនងស្នេហាឡើយ៕
ផ្តល់សិទ្ធិដោយ៖ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com