ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ភ្ញៀវទេសចរនឹងទទួលបានការបញ្ចុះតម្លៃ៣% ពេលទិញប័ណ្ណចូលទស្សនាអង្គរតាមប្រព័ន្ធ VISA
15, Sep 2017 ,
3:24 pm
រូបភាព
×
ដោយ:
ជី ដាណា
សៀមរាប៖ ចាប់ពីខែតុលា ដល់ចុងខែ វិច្ឆិកា ឆ្នាំ២០១៧នេះ ភ្ញៀវទេសចរទាំងអស់ នឹងទទួល បានការបញ្ចុះតម្លៃ ៣% ពេលពួកគេទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ តាមប្រព័ន្ធ វីសា (VISA)។ ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា រវាងក្រុមហ៊ុន VISA និងគ្រឹះស្ថានអង្គរ ដើម្បីដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់តាម អេឡិចត្រូនិកនេះ។
ចាប់ពីថ្ងៃនេះតទៅ ភ្ញៀវទេសចរបរទេសទាំងអស់ អាចទិញសំបុត្រ ឬប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ តាមរយៈការទូទាត់តាមប្រព័ន្ធ VISA បានហើយ។ វិធីនេះ នឹងធ្វើឲ្យមាន ភាពរហ័ស និងធានាសុវត្ថិភាពខ្ពស់ដល់ភ្ញៀវទេសចរ។
លោក Sean Preston នាយកគ្រប់គ្រងប្រចាំប្រទេស វៀតណាម កម្ពុជា និងឡាវ របស់ក្រុមហ៊ុន VISA បាននិយាយក្នុងពិធីដែលរៀបចំនៅសណ្ឋាគារ សូហ្វីតែល អង្គរ នៅព្រឹកថ្ងៃទី១៥ កញ្ញា នេះថា លោកពិតជាសប្បាយរីករាយ ក្នុងការសហការជាមួយគ្រឹះស្ថានអង្គរ និងធនាគារ អេស៊ីលីដា ដែលចេញម៉ាស៊ីនឆូតប័ណ្ណវីសា ដើម្បីចាប់ផ្តើមដំណើរ ការនូវប្រព័ន្ធទូទាត់តាមប័ណ្ណវីសា នៅតាមស្តង់លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ លោកបន្ថែមថា ភ្ញៀវទេសចរនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៣% ពេលពួកគេទូទាត់តាម ប្រព័ន្ធវីសា ដែលដាក់ឲ្យដំណើរការថ្មីនេះ ចាប់ពីខែតុលា ដល់ចុងខែ វិច្ឆិកា ឆ្នាំ២០១៧។ ជាងនេះទៅទៀត ពួកគេក៏អាចទទួលបានការបញ្ចុះតម្លៃផ្សេងទៀត នៅទីតាំងអាជីវកម្មដៃគូ របស់វីសា ចំនួន ៥០កន្លែង ដូចជាការទទួលទានអាហារ ទំនិញ ស្ប៉ា និងលំហែទាំសុខភាព ការស្នាក់នៅ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក ឈាន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ បានលើកឡើងថា ការដាក់ឲ្យដំណើរនៃប្រព័ន្ធទូទាត់ថ្មីនេះ នឹងបង្កភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនភ្ញៀវទេសចរ ដោយពួកគេមិនចាប់បាច់ស្ពាយលុយជាប់តាមខ្លួនច្រើននោះទេ។ លោកបន្ថែមទៀតថា ប្រព័ន្ធនេះគឺស្រប ទៅតាមគោលការណ៍ទេសចរណ៍ ដែលចង់ឲ្យភ្ញៀវទេសចរមានឳកាសចាយលុយបានច្រើន អំឡុងពេលដើរកម្សាន្ត។ លោកបញ្ជាក់ថា៖« កិច្ចសហការនេះ នឹងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទិញសំបុត្រដែលថ្មី ដោយបង្កើនភាពងាយស្រួលព្រមទាំងកាត់បន្ថយពេលវេលារង់ចាំ សម្រាប់ភ្ញៀវទេសចររាប់លាននាក់ ដែលនឹងមកទស្សនានៅក្នុងប្រទេសយើងជារៀងរាល់ឆ្នាំ»។
គួរឲ្យដឹងផងដែរថា ភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាអាចប្រើប័ណ្ណវីសារបស់ពួកគេនៅទីតាំងអាជីវកម្មជិត ៧០០០កន្លែង និង១០០០ម៉ាស៊ីន ATM នៅទូទាំងប្រទេស។ VISA គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សកល ដែលបានតភ្ជាប់ទំនាក់ទំនងអតិថិជន អាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ និងរដ្ឋាភិបាលនៅក្នុងប្រទេស និងដែនដីច្រើនជាង ២០០ប្រទេស ដើម្បីទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលរហ័ស សុវត្ថិភាព និងអាចទុកចិត្តបាន។ ក្រុមហ៊ុននេះបានធ្វើប្រតិបត្តិការលើដំណើរការបណ្តាញ ដែលទំនើបឈានមុខគេបំផុតមួយ របស់ពិភពលោក គឺ VisaNet ដែលមានលទ្ធភាពគ្រប់គ្រងសារប្រតិបត្តិការជាង ៦៥០០០សារ ក្នុងមួយវិនាទី ដោយមានការការពារ ការក្លែងបន្លំសម្រាប់អ្នកប្រើប្រាស់ និងការធានាការទូទាត់ប្រាក់សម្រាប់អ្នកជំនាញ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
គ្រឹះស្ថានអង្គរ
Sean Preston
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម