ជាតិ
ពីនេះ ពីនោះ
តើ «​ស្នូល​ទឹកកក​» និង «​ស្រទាប់​ទឹកកក​» មានន័យ​ដូចម្ដេច​?
19, Sep 2017 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ​ «​ស្នូល​ទឹកកក​» និង «​ស្រទាប់​ទឹកកក​» ជា​ពាក្យ​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ពាក្យ​នេះ ស្ថិតនៅក្នុង​សទ្ទានុក្រម​ប្រែប្រួល​អាកាសធាតុ​។​



​ពាក្យ «​ស្នូល​ទឹកកក​» (Ice core) ជា​សំណាក​ទឹកកក​ដែលមាន​រាង​ស៊ីឡាំង​ដែល​បានមកពី​ការ​ខួង​យកចេញ​ពី​ផែន​ទឹកកក​ឬ​ស្រទាប់​ទឹកកក ។​

​រីឯ «​ស្រទាប់​ទឹកកក​» (Ice sheet) ជា​គំនរ​ផ្ទាំង​ទឹកកក​ដែលមាន​កម្រាស់​ក្រាស់​អាច​គ្របដណ្តប់​ផ្ទៃដី​និង​ស្រទាប់​ថ្ម ហើយ​ជាធម្មតា​មាន​វិសាលភាព​ធំ​ជាង​៥០ ០០០​គីឡូម៉ែត្រ​ក្រឡា​(​ម៉ែត្រការ៉េ​)​។ នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ មាន​ស្រទាប់​ទឹកកក ធំៗ​ចំនួន​បី គឺ​នៅ​ហ្គ្រី​ន​លែ​ន និង​ពីរ​ទៀត​នៅ​ទ្វីបអង់តាកទិក​ពោលគឺ​ស្រទាប់​ទឹកកក អង់តាកទិក​ខាងកើត​និង​ខាងលិច ដែល​ញែក​ដាច់​គ្នា​ដោយ​ជួរ​ភ្នំ​អង់តាកទិក​។

ដកស្រង់​ពី​សទ្ទានុក្រម​ការប្រែប្រួល​អាកាសធាតុ (Lexicon of Climate Change) ដែល​បោះពុម្ព​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន (​ឆ្នាំ​២០១៧)៕



Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com