ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ចិត្ត​មិនល្អ ជា​ចិត្ត​ដែលមាន​រោគ ដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា
19, Sep 2017 , 6:00 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​សង្ឃដីកា​ថា មនុស្ស​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​បំផុត​រវាង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ ដែល​តម្រូវ​ឲ្យ​មនុស្ស​ប្រឹងប្រែង​ថែរក្សា​ទាំង​រាងកាយ​ឲ្យ​បាន​រឹងមាំ និង​ដុសខាត់​ចិត្ត​ឲ្យ​បាន​ស្អាត ដើម្បី​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​។



«​ដំបូង ត្រូវ​ថែរក្សា​សុខភាព​ផ្លូវកាយ​ឲ្យ​បាន​ត្រឹមត្រូវ ដូចជា ហូប​ត្រឹមត្រូវ គេង​បាន​គ្រប់គ្រាន់ ហាត់ប្រាណ និង​រៀបចំ​ឥរិយាបថ​ឲ្យ​បាន​សមរម្យ​។ បន្ទាប់មក ថែរក្សា​ផ្លូវចិត្ត​តាមរយៈ​ការ​ឲ្យ​ចំណី​ចិត្តល្អៗ ព្យាយាម​ដុស​សម្អាត​មេរោគ​ក្នុង​ចិត្ត ដូចជា ខឹង ស្អប់ ច្រណែន​…»​។ នេះ គឺជា​សង្ឃដីកា​របស់​ព្រះ​តេជគុណ គូ សុភាព សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។

​សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ថ្មីៗ ជាមួយ ភិក្ខុ វ​ជិ​រ​ប្ប​ញ្ញោ គូ សុភាព សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ដូចតទៅ​៖ 

    
 



Tag:
 ​ភិក្ខុ គូ សុភា​
 ​ផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com