ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេធាវី​បារាំង​៤​រូប នឹង​ចែករំលែក​បទពិសោធន៍​ខ្លួន​ក្នុង​សិក្ខាសាលា​ស្តីពី​«​វិជ្ជាជីវៈ​មេធាវី​នៅ​កម្ពុជា បារាំង និង​ក្របខណ្ឌ​អន្តរជាតិ​»
16, Sep 2017 , 10:27 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​សាលា​ត្រាជូ នឹង​រៀបចំ​សិក្ខាសាលា​ដ៏​ធំ​មួយ​ស្តីពី​«​វិជ្ជាជីវៈ​មេធាវី​នៅ​ប្រទេស​កម្ពុជា ប្រទេស​បារាំង និង​ក្របខ័ណ្ឌ​យុត្តាធិការ​អន្តរជាតិ​» នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ នៅសកលវិទ្យាល័ភូមិន្ទនីតិសាស្ត្រ និងវិទ្យាស្រ្តសេដ្ឋកិច្ច ដោយបាន​អញ្ជើញ​មេធាវី​អន្តរជាតិ និង​មេធាវី​ខ្មែរ មក​ចែករំលែក​បទពិសោធ​ការងារ​របស់ខ្លួន ដល់​និស្សិត​ច្បាប់ ឬ​អ្នក​ត្រៀមខ្លួន​ធ្វើជា​មេធាវី​នៅ​ថ្ងៃ​អនាគត​។ លោក ទី ហ្សា​និ​ត ស្ថាបនិក​សមាគម​សាលា​ត្រាជូ បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន thmeythmey.com ថា មាន​មេធាវី​បារាំង​៤​រូប នឹង​អញ្ជើញ​មក​បទពិសោធ​របស់ខ្លួន ដែល​ក្នុងចំណោម​នោះ ក៏មាន​លោក​មេធាវី Philippe Moriceau ដែលជា​អតីត​ប្រធាន​គណៈមេធាវី​នៅ​ទីក្រុង Bayonne និង​ធ្លាប់​ការពារ​ក្តី​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC)​ផង​។ លោក ទី ហ្សា​និ​ត ឲ្យ​ដឹង​ទៀតថា សិក្ខាសាលា​នេះ នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រកប​វិជ្ជាជីវៈ​នៅ​កម្ពុជា ពិសេស​និស្សិត​ដែល​កំពុង​សិក្សា​ជំនាញ​ច្បាប់ យល់​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ពី​តួនាទី និង​ភារកិច្ច​របស់​មេធាវី​នៅ​កម្ពុជា នៅ​បារាំង និង​នៅ​យុត្តាធិការ​អន្តរជាតិ ក៏ដូចជា​ភាពខុសគ្នា​រវាង ការការពារ​ក្តី​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​។  

  


​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​រវាង​លោក រ៉ឹ​ម ភា​រី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រ​ព័ត៌មាន thmeythmey.com ជាមួយ លោក ទី ហ្សា​និ​ត ប្រធាន​សមាគម​សាលា​ត្រាជូ ដូចតទៅ​៖   






Tag:
 ទី ហ្សា​និ​ត​
 ​ មេធាវី​
 ​ បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com