អត្ថបទពាណិជ្ជកម្ម
AIA បាន​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធនាការ ‘What’s Your Why?'​ដែលមាន​ការចូលរួម​ដោយ​លោក David Beckham ជា​ឯកអគ្គរដ្ឋទូត​
16, Sep 2017 , 10:54 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន AIA Group Limited បានប្រកាស​ការសម្ពោធ​ជា​ផ្លូវការ​នូវ​ការចាប់​ដៃគូ​របស់ខ្លួន​ជាមួយនឹង​លោក David Beckham ដោយ​រំលេច​នូវ​យុទ្ធនាការ​ថ្មី​ដ៏​ធំ​មួយ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​យុទ្ធនាការ ‘What’s Your Why?’ ។​
 
​យុទ្ធនាការ ‘What’s Your Why?’ នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ការប្តេជ្ញា​របស់​ភាគី​ទាំងពីរ ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ទាំងឡាយ​ឲ្យ​រស់​នៅបាន​កាន់តែ​យូរអង្វែង មាន​សុខភាព​កាន់តែ​ល្អ និង​មានជីវិត​រស់នៅ​កាន់តែ​ប្រសើរ​។ តាមរយៈ​យុទ្ធនាការ​នេះ AIA សង្ឃឹមថានឹង​អាច​លើកទឹកចិត្ត​មនុស្ស​គ្រប់រូប​ទូទាំង​តំបន់ ដោយ​រួមមាន​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​ពិចារណា​អំពី​គោលដៅ​រយៈពេល​វែង និង​តម្រូវការ​របស់ខ្លួន ដោយ​ផ្តោតលើ​ការរស់នៅ​ដោយមាន​សុខភាព​ល្អ​។​

​ជា​ផ្នែក​មួយ​នៃ​ការសម្ពោធ​នេះដែរ លោក David Beckham នឹងមាន​ដំណើរ​ទេសច​រណ៍​សុខភាព AIA Healthy Living Tour ទៅកាន់​ទីក្រុង​ហុងកុង ប្រទេស​កូរ៉េ សិង្ហ​បុរី និង​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី ១៨ ខែកញ្ញា នេះ​។​

​យុទ្ធនាការ ‘What’s Your Why?’ មាន​បង្ហាញ​វីដេអូ​ថ្មី​មួយ​ដែល​បាន​ដឹកនាំ និង​ថត​ដោយ​ម្ចាស់​ពានរង្វាន់ Academy Award គឺ​លោក Wally Pfsiter នៅ​ទីក្រុង​បាងកក​។ វីដេអូ​នេះ​បង្ហាញ​អំពី​រឿងរ៉ាវ និង​ការលើកទឹកចិត្ត​ផ្ទាល់ខ្លួន​របស់​អ្នក​ដែល​កំពុង​រស់នៅ​ដោយមាន​សុខភាព​ល្អប្រសើរ ដែល​ក្នុងនោះ​ក៏​រួមមាន​ហេតុផល​របស់លោក David Beckham ផ្ទាល់ សម្រាប់​ការរស់នៅ​ដោយមាន​សុខ​ភាពល្អ​ផងដែរ​។​

​នាយក​ផ្នែក​ទីផ្សារ​របស់ AIA Group គឺ​លោក Stuart A. Spencer បាន​មានប្រសាសន៍ថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ចំពោះ ការចាប់​ដៃគូ​ជា​ផ្លូវការ​ជាមួយ​លោក David Beckham តាមរយៈ​ដំណើរ​ទេសចរណ៍​សុខភាព AIA Healthy Living Tour និង​យុទ្ធនាការ ‘What’s Your Why?’ ដែល​ចង្អុលបង្ហាញ​នូវ​ហេតុផល​ជាច្រើន ដែល​មនុស្ស​ទូទៅ​ចង់​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ​។ យុទ្ធនាការ​នេះ ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញា​យ៉ាង​មុតមាំ​របស់ AIA ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង​អតិថិជន​របស់​យើង​នៅក្នុង​ទីផ្សារ​ទាំង ១៨ ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួយ​ពួកគាត់​ឲ្យ​ឈានទៅរក​ជីវិត​ដែលមាន​សុខភាព​កាន់តែ​ប្រសើរ​»​។​”

​លោក Richard Bates អគ្គនាយក​ក្រុមហ៊ុន អេ អាយ អេ ខេ​ម​បូ​ឌា បាន​បន្ថែមថា​៖ «AIA គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត​មួយ​ដែល​ប្លែក​មិន​ធ្លាប់មាន​ពីមុនមក​។ យើង​មិន​គ្រាន់តែ​ជា​ដៃគូ​សម្រាប់តែ​ពេល​មាន​ហេតុការណ៍​អកុសល​នោះឡើយ​។ យើង​ថែមទាំង​ជា​ដៃគូ​ប្រចាំថ្ងៃ ដើម្បី​ទទួល​បាល​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។ យុទ្ធនាការ ‘What’s Your Why?’ របស់​យើង​ជាមួយ​លោក David Beckham ជួយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ស្វែងរក​ការលើកទឹកចិត្ត​របស់​ខ្លួន​ដើម្បី​សុខភាព​។ នៅពេលដែល​ពួកគាត់​មាន​ហេតុផល​ដើម្បី​សុខភាព​ល្អ​ហើយ​នោះ AIA អាចជួយ​គាត់​លើ​មធ្យោបាយ​សម្រាប់​សុខ​ភាពល្អ​នោះបាន​»​។​

​លោក David Beckham ក៏បាន​លើកឡើងថា​៖ “«​ខ្ញុំ​សប្បាយរីករាយ​ដែល​បាន​ក្លាយទៅជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ ‘What’s Your Why?’​។ ខ្ញុំ​សង្ឃឹមថា​ខ្លឹមសារ​នៃ​យុទ្ធនាការ​នេះ ស្របគ្នា​ជាមួយនឹង​ហេតុផល​របស់​មនុ​ស្សទូ​ទៅ ដែល​ព្យាយាម​ថែរក្សា​បែបផែន​រស់នៅ​ដោយមាន​សុខភាព​ល្អ​។ ខ្ញុំ​មានសំណាង ដែល​អាជីព​របស់ខ្ញុំ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​រក្សា​ភាពរឹងមាំ​បានល្អ​។ មនុស្ស​ទូទៅ​មានការ​រវល់​ខ្លាំង​ក្នុង​ជីវិត​រស់នៅ​របស់គេ​។ ដូច្នេះហើយ ខ្ញុំ​សង្ឃឹមថា​យើង​អាចជួយ​គ្រួសារ​ទាំងឡាយ​ឲ្យ​មាន​ភាព​សកម្ម និង​សុខ​ភាពល្អ​តាមរយៈ​វិធីសាស្ត្រ​សាមញ្ញៗ​»​។​

​កាលពី​ខែ​មិនា ដើមឆ្នាំ​នេះ AIA បានធ្វើ​កិច្ចព្រមព្រៀង​រយៈពេល​វែង​មួយ ជាមួយ​លោក David Beckham ដែល​តែងតាំង​លោក​ជា​ឯកអគ្គរដ្ឋទូត​តំណាង​ក្រុមហ៊ុន​។ តាមរយៈ​តួនាទី​នេះ លោក David Beckham នឹងមាន​វត្តមាន​នៅក្នុង​សហគមន៍​សំខាន់ៗ​មួយចំនួន ព្រមទាំង​សកម្មភាព​អាជីវកម្ម​នានា​របស់ AIA ដើម្បី​តំណាង និង​បង្ហាញ​អំពី​អត្ថប្រយោជន៍ និង​សារៈ​ខាន់​ជាច្រើន​នៃ​ការថែរក្សា​ការរស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​៖ http://whatsyourwhy.aia.com

(​អត្ថបទ​ពាណិជ្ជកម្ម)


Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com