ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាពឯការអាចធ្វើឲ្យអាការៈជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរ
× តាមការសិក្សាមួយដែលធ្វើទៅលើអ្នកមានជំងឺផ្តាសាយដែលបង្កឡើងដោយវីរុស បានរកឃើញថា អ្នកដែលបានថាខ្លួនឯងមានអារម្មណ៍ឯការប្រាប់ថាគេមានអាការៈធ្ងន់ធ្ងរជាងអ្នកដែលមានអារម្មណ៍ធម្មតា។ ការសិក្សានេះមានការចូលរួមដោយមនុស្សជាង ២០០នាក់ដែលសុទ្ធសឹងតែបានបំពេញកម្រងសំណួរទាក់ទងនឹងភាពឯការ និងបណ្តាញក្នុងសង្គមរបស់ពួកគេរួចទៅហើយ។ បន្ទាប់មក គេក៏ដាក់វីរុសផ្តាសាយតាមច្រមុះ និងដាក់ឆ្ងាយពីអ្នកដទៃរយៈពេល៥ថ្ងៃក្រោយក្នុងសណ្ឋាគារ។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលមានពិន្ទុរខ្ពស់ខាងភាពឯការទំនងជាប្រាប់ថាពួកគេមានអាការៈជំងឺផ្តាសាយខ្លាំងក្លា ប៉ុន្តែមិនទំនងជាឆ្លងជំងឺផ្តាសាយឡើយ។ ចំពោះទំហំនៃការធ្វើទំនាក់ទំនងក្នុងសង្គមហាក់បីដូចជាមិនប៉ះពាល់ដល់លក្ខណៈនៃរោគសញ្ញារបស់ជំងឺផ្តាសាយទេ ប៉ុន្តែបើសិនជារស់នៅបែបដាច់ឆ្ងាយពីអ្នកដទៃអាចនឹងធ្វើឲ្យអាការៈនេះកាន់តែពិបាកទៅៗ។
ការសិក្សានេះបង្ហាញថា អ្នកដែលឆ្លងជំងឺផ្តាសាយ ហាក់បីដូចជាមានទំនាក់ទំនងនឹងភាពឯការ ទើបធ្វើឲ្យគេចេញជារោគសញ្ញាជំងឺផ្តាសាយតែម្តងទៅ។ យ៉ាងណាមិញ ភាពឯការមិនធ្វើឲ្យមនុស្សយើងកើតជំងឺផ្តាសាយដំបូងទីនោះទេ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com