ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ការតាំង​សមាធិ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​?
16, Sep 2017 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​មួយ​ពី Daily Mail បាន​ឲ្យ​ដឹងថា ការតាំង​សមាធិ​អាច​បណ្តាល​ឲ្យ​អ្នកមាន​អារម្មណ៍​កាន់តែ​តានតឹង ឬ​ស្ត្រេ​ស​លើស​ដើម​។ រឿងនេះ​កើតឡើង​ដោយសារតែ​ការសិក្សា​មួយ​ដែល​ធ្វើ​ទៅលើ​អ្នក​កាន់​ព្រះពុទ្ធសាសនា​ចំនួន ៦០​នាក់​ធ្វើការ​តាំងសមាធិ​ក្នុងប្រទេស​អាមេរិក ហើយក៏​រកឃើញថា ពួកគេ​មានការ​ពិបាក​កាន់តែខ្លាំង​ទាក់ទង​នឹង​ការតាំង​សមាធិ​នេះ​។​



​យ៉ាងណាមិញ វា​នៅតែ​មិនទាន់​ច្បាស់​ថា​លទ្ធផល​នេះ​គឺជា​បញ្ហា​ដ៏​សំខាន់​ដែល​អ្នក​តាំងសមាធិ​គ្រប់រូប​ទទួលបាន​នោះទេ ឬ​អាចទាក់ទង​នឹង​អារម្មណ៍​មិន​ស្ងប់​ក៏​ថា​បានដែរ​។​

​ការសិក្សា​នេះ​ធ្វើឡើង​តែ​លើ​ប្រទេស​លោកខាងលិច​ប៉ុណ្ណោះ​ដែល​ប្រើ​វិធី​តាំងសមាធិ​តាម​លក្ខណៈ​ព្រះពុទ្ធសាសនា​បែប​ទំនៀមទម្លាប់ ជាពិសេស​អ្នក​ដែលមាន​បទពិសោធ​ន៍ខា​ង​តាំងសមាធិ​បែប​អវិជ្ជមាន​។ ដូច្នេះ​ចំនួន​នៃ​អ្នក​ដែល​បាន​ប្រាប់​នោះ និយាយថា ពួកគេ​បែរជា​មាន​អារម្មណ៍​ភ័យខ្លាច​ទៅវិញ​តាមរយៈ​ការតាំង​សមាធិ​នេះ ប៉ុន្តែ​មិនមែន​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​បែបនេះ​ទាំងអស់​ទេ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​បាន​បង្កើត​នូវ​ចំណុច​ដ៏​សំខាន់​មួយ​នៅពេល​ដែលមាន​អារម្មណ៍​ស្ងប់ស្ងាត់ ហើយ​ការតាំង​សមាធិ​កបាន​ក្លាយទៅជា​រឿង​ដ៏​ពេញនិយម​មួយ ប៉ុន្តែ​ឥទ្ធិពល​នៃ​ការតាំង​សមាធិ​ក​មិនមែន​តែងតែ​ផ្តល់​ភាព​វិជ្ជមាន ឬ​គ្មាន​ផល​រំខាន​ជានិច្ច​នោះទេ​។ អ្នកខ្លះ​បាន​ប្រាប់ថា ពួកគេ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត ឬ​ចង់​សម្លាប់ខ្លួន ហើយ​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​ត្រូវការ​សម្រាក់​ក្នុង​ពេទ្យ​។​

​មនុស្ស​ភាគច្រើន​នៅ​ជុំវិញ​ពិភពលោក​យល់ថា ការតាំង​សមាធិ​អាចជា​រឿង​មាន​ប្រយោជន៍ ប៉ុន្តែ​វា​ក៏​អាច​ប្រឈម​នឹង​បញ្ហា​បានដែរ​ជាពិសេស​នៅពេល​អារម្មណ៍​មាន​ភាព​តានតឹង​ខ្លាំង​។ ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​សំខាន់​នោះ​គឺថា កាលណា​រាងកាយ​ផ្ទុក​ទៅដោយ​បទពិសោធន៍ ឬ​អារម្មណ៍​អវិជ្ជមាន​កាន់តែខ្លាំង នោះ​អាច​បញ្ជាក់ថា ពួកគេ​ជា​មនុ​ស្សមាន​ជំងឺ​បាក់​ទឹកចិត្ត មាន​អារម្មណ៍​ចង់​សម្លាប់ខ្លួន ឬ​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗ​ទៀត​ដែល​ត្រូវការ​ពេទ្យ​ព្យាបាល​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com