កីឡាជាតិ
ជាតិ
U16 កម្ពុជា កំពុង​ហ្វឹកហាត់​នៅ​ថៃ ដើម្បី​ត្រៀមខ្លួន​ប្រកួត​ជម្រុះ AFC នៅ​ម៉ុង​ហ្គោ​លី​
17, Sep 2017 , 8:19 am        
រូបភាព
​​ប្រតិភូក្រុម​ U16​ កម្ពុជា​​​ថតជុំគ្នា​​​នៅអាកាសយាន​​​ដ្ឋាន​​​​អន្តរជាតិ​​​ភ្នំពេញ​​​មុនចេញ​​​ដំណើរទៅ​​​ប្រទេសថៃ,​​​ រូបភាពទាំងអស់ពី FFC
​​ប្រតិភូក្រុម​ U16​ កម្ពុជា​​​ថតជុំគ្នា​​​នៅអាកាសយាន​​​ដ្ឋាន​​​​អន្តរជាតិ​​​ភ្នំពេញ​​​មុនចេញ​​​ដំណើរទៅ​​​ប្រទេសថៃ,​​​ រូបភាពទាំងអស់ពី FFC
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា​កំពុង​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U16 Championship 2018 នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ក្នុង​ខែកញ្ញា នេះ​។ ចាប់តាំងពី​ថ្ងៃទី​១២ ខែកញ្ញា មក ពួកគេ​នាំគ្នា​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ ក្រោម​ការដឹកនាំ​បង្វឹក​របស់លោក Lee Tae Hoon​។​



​លោក​បង្វឹក​កូរ៉េខាងត្បូង លោក Lee Tae Hoon កំពុង​ដឹកនាំ​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ មុន​ចេញទៅ​ប្រជែង​ក្នុង​វគ្គ​ជម្រុះ AFC U16 Championship 2018 នៅ​ប្រទេស​ម៉ុង​ហ្គោ​លី​ចន្លោះ​ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៤ ខែកញ្ញា ខាងមុខនេះ​។

​សម្រាប់​ការប្រកួត​ពានរង្វាន់​ក​ម្រិ​ត​អាស៊ី​នេះ U16 កម្ពុជា​ឈរ​នៅក្នុង​ពូ​ល I ជាមួយ​វៀតណាម​, អូស្ត្រាលី និង​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​។ U16 កម្ពុជា​ត្រូវ​ប៉ះ​ជាមួយ​វៀតណាម​ក្នុងជំនួប​បើកឆាក​នៅ​ថ្ងៃទី​២០ កញ្ញា មុន​ជួប​អូស្ត្រាលី និង​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២២ និង​២៤ ខែកញ្ញា​។​

​កីឡាករ​ជម្រើសជាតិ​ទាំង​២៦​នាក់​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទាំងនោះ រួមមាន ប៉ែន សាន់​តា​ណា​, គី រី​ណា​, ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, ឈឹម ពេ​ជ​ពន្លឺ​, ជា សុខ​ម៉េង​, ផៃ ម៉េង​ឆ័ង​, តាំង ប៊ុនឆៃ​, ជូ ស៊ីន​ទិ​, រី លាភ​ផេង​, ធី លាង​, ស្រ៊ី ពិសិដ្ឋ​, លីន តារា​ដេ​វិ​ទ្យ​, អ៊ា​ន ពិសី​, លី ម៉ា​ឯល​, ជី​ម ណា​វីន​, រឿន ដា​វីត​, រស់ ដា​រ៉ា​ពេជ្រ​, មិ​ត សា​ម៉ើ​ល​, សេង សម្បត្តិ​, វន សុ​ខៃ​តុ​, គង់ ភ័​ត្រា​, ថង លី​ម៉ី​ញ​, ទួត ស​រ៉ូ​ត​, សួង ដា​វីត​, ចាន់ ហួង និង ចាន់ សា​រ៉ា​ពេជ្រ​៕ 


Tag:
 បាល់ទាត់​
  AFC U16
  Lee Tae Hoon
© រក្សាសិទ្ធិដោយ thmeythmey.com